• 2020-07-27 08:49:10
  • ជីវិតតារា

ស្ពឹក​មុខ! ស៊ីន យូប៊ីន ធ្លាប់ផ្ដល់មេរៀនយ៉ាងចាស់ដៃដល់បុរសម្នាក់

  • 2020-07-27 08:49:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​វ័យ​ក្មេង ស៊ីន យូប៊ីន ប្រាប់​ថា​នាង​ធ្លាប់​ជួប​ស្នេហា​មិន​សមប្រកប ដោយ​មានអ្នក​មាន​លុយ និង​អំណាច​បាន​ចូល​ចែចូវ​នាងតែគេហាក់មើលស្រាល​អ្នក​សិល្បៈ ហើយនាងក៏មិនចង់បង្ហាញអត្ដសញ្ញាណបុរសម្នាក់នោះដែរ។

ស៊ីន យូប៊ីន ដែល​ពេល​នេះ​មាន​វ័យ​២៤​ឆ្នាំ​ហើយ​នោះ បាន​ប្រាប់ Sabay ថា មក​ដល់​វ័យ​នេះ​ទៅ​ហើយ​បើ​ប្រាប់​គេឯង​ថា​អត់ធ្លាប់​មាន​ស្នេហា​នោះ​ក៏​គេ​អត់​ជឿ​ដែរ។ តាម​ពិត​យូប៊ីន​ក៏ធ្លាប់​មាន​ដែរ តែយូប៊ីនមិន​ទាន់​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ពិចារណា​លើ​បុរស​នោះ ព្រោះ​បច្ចុប្បន្ន​យូប៊ីន​រវល់ទាំងការងារផ្ទាល់ខ្លួន និងការងារសិល្បៈ ​រក​ពេល​ហូប​បាយ​ស្ទើរ​មិន​បាន ហើយ​ម្យ៉ាង​បុរស​ដែល​ចូល​ចែចូវនោះ ហាក់​មិន​ឲ្យ​តម្លៃ​អ្នក​សិល្បៈ និង​យូប៊ីន​ផ្ទាល់។

ស៊ីន យូប៊ីន៖ "សង្គម​ឥឡូវ​គិត​ថា អ្នក​សិល្បៈ​ងាយ​ស្រួល​យក​ណាស់ ហើយ​យូប៊ីន​ក៏​សូម​បញ្ជាក់​ទៅ​វិញ​ថា សិល្បៈ​យើង​ឥឡូវ​ដើរ​ជិត​ដល់​ប្រទេស​ជិត​ខាង​ហើយ គឺ​មិន​ទន់ជ្រាយ​ដែល​អាច​យក​លុយ ឬ​អំណាច​មក​ជាន់​ឈ្លី​បាន​ទេ"។

តារា​សម្ដែង​ស្រី​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នៅ​ក្នុង​ស្រទាប់​យុវវ័យ​​រូប​នេះ បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ចំពោះ​សារព័ត៌មាន និង​អ្នក​មាន​លុយ ឬ​មាន​អំណាច​ខ្លះដែល​តែងតែ​ជាន់​ឈ្លី​កិត្តិយស​របស់អ្នក​សិល្បៈ។

យូប៊ីន​សង្កេត​ឃើញ​ថា នៅ​ពេល​ដែល​អ្នក​សិល្បៈ​បាន​ងើបមុខ​ងើប​មាត់​បន្តិច គេ​តែងតែ​វាយ​តម្លៃ​ថា អ្នក​សិល្បៈភាគច្រើន​រក​លុយ​ដោយ​វិធី​មិន​ល្អ​ដែល​ជា​ការ​ទម្លាក់​តម្លៃ​អ្នក​សិល្បៈ​យ៉ាង​ខ្លាំង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់