• 2020-07-28 02:24:00
  • ព័ត៌មាន

BLACKPINK ប្រកាសថ្ងៃចេញអាល់ប៊ុមធំដំបូងបង្អស់ ក្រោយ ៤ឆ្នាំនៃការបង្កើតក្រុម

  • 2020-07-28 02:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ ​YG បាន​ប្រកាស​នៅព្រឹក​ថ្ងៃ​ទី​ ២៨​ ខែកក្កដា​នេះ​ ពី​​អាល់ប៊ុម​ធំ​នេះ​ តាម​រយៈ​រូបភាព​ Teaser ដែល​មាន​ចំណងជើង​ថា​ THE ALBUM ដែល​គ្រោង​ចេញ​ផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២០។

ជាមួយ​គ្នា​នោះ​ ផលិតកម្ម​ខាង​លើ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ពេល​នេះ​ BLACKPINK កំពុង​ផ្ដោត​លើ​ការផ្សព្វផ្សាយ​ និង​វាយលុយ​ទីផ្សារជា​លក្ខណៈ​សាកល។ គម្រោង​ធំ​មួយ​នេះ​ ផលិតកម្ម​បាន​ចាប់​ដៃគូ​សហការ​ជាមួយ​នឹង​ Universe Music ក្រុមហ៊ុន​ផលិត​បទ​ចម្រៀង​ដ៏ធំជាង​គេ​លំដាប់​ពិភពលោក ហើយ​ដំណើរ​ការ​ការ​ផលិតក៏កំពុង​ដើរ​ទៅ​មុខ​យ៉ាង​រលូន។ ចំណែក​ BLACKPINK ក៏​អាច​បោះ​ជំហាន​កាន់​តែ​ឆ្ងាយ​ និង​អស្ចារ្យ​ដែរ​នាពេល​ខាងមុខ។

ជាក់​ស្ដែង​កាល​ពី​ខែ​មិថុនា BALCKPINK បាន​ចេញ​បទ​ថ្មី​ «How You Like That» ដោយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ហួស​ប្រមាណ។ ជាមួយ​គ្នា​នោះ​ក៏​ជិត​មាន​បទ​ថ្មី​ រួម​សហការ​ជាមួយ​នឹង​តារា​ម្នាក់ទៀត​ ដែល​មាន​អ្នក​សន្និដ្ឋាន​ជា​ច្រើន​នាក់​ថា តារា​ម្នាក់​នោះ​អាច​ជា​ Ariana Grande៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់