• 2020-07-28 03:17:45
  • ព័ត៌មាន

សម្ដី​ពិត​ចេញពីក្រអៅបេះដូង​របស់សមាជិក​ BTS ទាំង​ ៦​ចំពោះ​ Jin

  • 2020-07-28 03:17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណា​ក៏​ដឹង​ដែរ​ថា​សមាជិក BTS ស្រឡាញ់​គ្នា​ខ្លាំង​កម្រិត​ណា។ ពួកគេស្ទើរ​ក្លាយ​ជា​បង​ប្អូន​សាច់​តែ​មួយ​ទៅ​ហើយ​ និង​តែង​មើល​ថែ​គ្នា​គ្រប់​ពេល​ទាំង​អស់។

ដូច​ក្នុង​ពេល​ផ្ដល់​បទ​សម្ភាស​មួយ​ សមាជិក​ទាំងអស់​ត្រូវ​បាន​គេ​សួរ​ និង​សុំ​ចម្លើយ​ពិត​យ៉ាង​ណាដែល​ពួកគេ​មាន​ចំពោះ​ Jin។ ចង់​ដឹង​ថា​ចម្លើយ​ពិត​យ៉ាង​ណា​ទេ ទស្សនាដូចខាងក្រោម៖

១. Suga

អ្វី​ដែល​ Suga សរសើរ​ Jin នោះ​គឺ​ភាព​រឹង​មាំ និង​ភាព​ស្រស់ស្រាយ ដោយសារ​លោក​តែង​ធ្វើ​ឲ្យ​បរិយាកាស​ដែល​តានតឹង​ ប្រែ​មក​ជា​រីករាយ​គ្រប់ពេល​ ធ្វើ​ឲ្យ​គ្រប់​គ្នា​រសាយ​ចិត្ត​តាម​នោះ។

២. J-Hope

សម្រាប់​ J-Hope វិញ​ សរសើរ​នឹង​ភាព​ចាស់ទុំ​របស់​ Jin ចំពោះ​សមាជិក​ទាំងអស់​ ហើយ​បើ​ទោះ​អាយុ​ច្រើន​ជាងគេ​មែន​ ប៉ុន្តែ​ Jin មិន​ដែល​លើក​យក​ចំណុច​នេះ​មក​សម្អាង​ក្អេងក្អាង​ដាក់​ប្អូនៗ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ Jin មាន​តែ​ស្រឡាញ់​សមាជិក​ទាំងអស់​ និង​លេង​ជាមួយ​គ្នា​ស្មើៗ​មិន​ចេះ​ប្រកាន់​ឡើយ។

៣. RM

អ្វី​ដែល​ RM សរសើរ​ Jin នោះ​គឺ​សមត្ថភាព​ដែល​បងលោក​ម្នាក់​នេះ​ចេះ​បង្កើត​បរិយាកាស​សប្បាយៗ និង​តែង​មាន​ភាព​រីករាយជា​គ្រួសារ​គ្រប់​ពេល។ ត្បិត​ចូល​ចិត្ត​លេង​សើច​មែន​ ប៉ុន្តែ​ក៏មាន​ពេល​ Jin ត្រូវ​ម៉ឺង​ម៉ាត់ និង​ហ្មត់​ចត់​ណាស់​ចំពោះ​ការងារ។ បើ​និយាយ​ពី​ទេពកោសល្យ​រាំ​របស់​ Jin វិញ​ ក៏​ RM ពេញ​ចិត្ត​ដែរ ព្រោះ​ពេល​នេះ​លោក​អភិវឌ្ឈ​ខ្លាំង​ណាស់។

៤. Jimin

មិន​ខុស​ពី​ បងៗ​ទាំង​ ៣​នាក់​ខាង​លើ​ទេ​ Jimin ក៏​ស្រឡាញ់​ Jin ត្រង់​ពូកែ​លេងដែរ ម្យ៉ាង​ Jin ជា​មនុស្សត្រង់​ និង​ស្រឡាញ់​អ្នក​នៅ​ជុំវិញ​ខ្លួន​ដោយ​ក្ដី​ស្មោះ​ត្រង់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Jimin សរសើរ​ឥតដាច់​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់ Jin ដែល​តែង​ព្យាយាម​បំពេញ​ចន្លោះ​ខ្វះខាត​នានាក្នុង​ក្រុម។

៥. V

ចំណុចដែល​ V សរសើរ​ Jin គឺ​ត្រង់​ភាព​ស្រស់សង្ហាដែល​មាន​តាំងពី​ដើម ក៏ដូចជា​ការ​ខិតខំ​ប្រឹង​ប្រែង​ពុះពារ​ធ្វើ​ការ។ V ក៏​បង្ហើប​ដែរ​ថា​ Jin ជាមនុស្ស​ម្នាក់​គត់​ដែល​ខំ​ហាត់​សមមិន​ខ្លាច​ហត់ និង​ក៏​ជា​អ្នក​ដែល​ដាក់​កាយ​ដាក់​ចិត្ត​ខ្លាំង​សម្រាប់​ការ​សម្ដែង​របស់​ BTS។ ចំណុច​មួយ​ទៀត​គឺ​ ការមើល​ពិភពលោក​ក្នុង​ផ្លូវ​ល្អ និង​ពូកែ​លេង​សើច​ជាមួយ​សមាជិក​ទាំងអស់។

៦. Jungkook

អ្វី​ដែល​កូនពៅ BTS គិត​ក៏​មិន​សូវ​ខុសពី​បងៗ​ដែរ ដូចជា​ចរិត​កំប្លែង​របស់​ Jin និង​ចរិត​ប្រឹង​ប្រែងធ្វើ​អ្វី​មួយ​ដើម្បី​ឲ្យ​បាន​ល្អ។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ Jungkook នៅ​បាន​លើក​ Jin ជា​សមាជិក​ដែល​រីក​ចម្រើន​ខ្លាំង​ជាង​គេ​តាំង​ពី​ថ្ងៃ​ចេញ​មុខមក (Debut)៕

ទស្សនាវីដេអូ​ពេញ​ខាងក្រោម៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់