• 2020-07-28 03:39:02
  • ព័ត៌មាន

BLACKPINK ចេញ​បទ​ចម្រៀង​ថ្មី​ជាមួយ​នឹង​ Selena Gomez?

  • 2020-07-28 03:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ផលិតកម្ម​ YG បង្ហាញ​តម្រុយ​នៃ​បទ​ចម្រៀង​ថ្មី​របស់​ BLACKPINK គ្រប់ពេល​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ជាពិសេស​ពេល​ដឹង​ថា​បទ​ថ្មី​នោះ​ នឹង​មាន​វត្តមាន​តារា​ល្បី​ម្នាក់​ទៀតច្រៀង​ជាមួយ​ក្រុម។

ដោយឡែក​នៅ​ថ្ងៃទី ២៨ ខែកក្កដា​នេះ​ យោង​តាម​ការ​លើក​ឡើង​របស់​វិបសាយ​ MyDaily បាន​បញ្ជាក់​ថា​​​តារា​ស្រី​ដែល​នឹង​ចេញ​បទ​ចម្រៀង​រួម​ជាមួយ​នឹង​ BLACKPINK នោះ​គឺ​ Selena Gomez។ ។

ប៉ុន្តែ​ងាក​ទៅខាង​ផលិតកម្ម​ YG វិញ​ នៅ​មិនទាន់​ចេញ​សេចក្ដី​ប្រកាស​ណា​មួយ​បញ្ជាក់​ថា​ពត៌មាន​នេះ​ជា​ការពិត​ ឬ​យ៉ាង​ណា​ទេ ត្រឹម​សរសេរ​ថា​ សូម​ឲ្យអ្នក​គាំទ្រ​ទាំងអស់​រង់ចាំ​ការ​ចេញ​ផ្សាយ​ជ​ផ្លូវ​ការ​ពី​ផលិតកម្ម​ក្នុង​ពេល​ឆាប់ៗ។

បើ​ដំណឹង​នេះ​ជា​ការ​ពិត​ ដូចនេះ​បាន​ន័យ​ថា​ បន្ទាប់​ពី​ Dua Lipa និង​ Lady Gaga តារា​ចម្រៀង​ Selena នឹង​ក្លាយ​ជា​តារា​ប៉ែក​អឺរ៉ុប​ដ៏​ល្បី​ម្នាក់​ទៀត​ បាន​ BLAKCPINK មាន​ឱកាស​បាន​រួម​ការងារ​ជាមួយ​តាម​រយៈបទ​ថ្មីដែល​គ្រោង​ចេញ​នៅ​ខែ​សីហាខាងមុខ មុន​ការ​មក​ដល់​របស់​អាល់ប៊ុម​ធំ​ដែល​ត្រតូច​ចេញ​នៅ​ខែ​តុលា៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់