- 2020-07-29 03:17:03
- ព័ត៌មាន
ជឿទៅថា រឿងរ៉ាវ ១០ យ៉ាង ដែលអ្នកអាចនឹងមិនដឹងពីប្រុសសង្ហា Mario Maurer
- 2020-07-29 03:17:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជឿទៅថា រឿងរ៉ាវ ១០ យ៉ាង ដែលអ្នកអាចនឹងមិនដឹងពីប្រុសសង្ហា Mario Maurer
ចន្លោះមិនឃើញ
ប្រិយមិត្តដែលនិយមតាមដានភាពយន្តថៃប្រាកដជាស្គាល់ហើយ បុរសសង្ហា Mario Maurer ថា មានទេពកោសល្យមិនធម្មតាក្នុងវិស័យសិល្បៈ តែប្រិយមិត្តប្រហែលជាមិនដឹងរឿងរ៉ាវមួយចំនួនទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់លោក។
១. Mario មានឈ្មោះពិតថា Nutthawuth Maurer កើតនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៨។
២. លោកមានឈាមជ័រជាកូនថៃ កាត់ចិន អាល្លឺម៉ង់ និងមានបងប្អូន២នាក់ ដោយបងប្រុសមានឈ្មោះថា Marco។
៣. Mario ចាប់អាជីពសិល្បៈដំបូងនៅអាយុ១៦ឆ្នាំ ជាតារាម៉ូដែល។ តាំងពីពេលនោះមក លោកបានបង្ហាញមុខក្នុងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម និងបទច្រៀងជាច្រើន។
៤. នៅឆ្នាំ២០០៧ កេរ្តិ៍ឈ្មោះតារាប្រុសរូបនេះ ត្រូវបានល្បីសុះសាយពាសពេញផ្ទៃប្រទេសក្រោយសម្ដែងរឿង “The Love of Siam”។
៥. Mario ជាអតីតសិស្សនៅសាលា Dominic Catholic និងបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកទំនាក់ទំនង ឬ Communication Arts។
៦. អ្វីដែលធ្វើឲ្យកូនប្រុសពៅត្រកូល Maurer គិតថាធុញ និងគួរឲ្យរំខានជាងគេ គឺនៅពេលដែលមាននរណាម្នាក់មកសុំគេថតរូបពេលកំពុងញ៉ាំអាហារ។
៧.រឿងរ៉ាវដែលធ្វើឲ្យ Mario អាម៉ាស់ជាងគេ គឺនៅពេលដែលគេរូតខោ ប៉ះចំកន្លែងពិសេស។
៨. Mario មានទម្លាប់នៅស្ងៀមស្ងាត់ ពេលដែលគេខឹង ឬមិនសប្បាយចិត្ត។
៩. ចំពោះនារីក្នុងក្ដីស្រមៃវិញ Mario មិនចូលចិត្តមនុស្សស្រីដែលមានភាពជឿជាក់ខ្លាំងពេក និងនិយាយច្រើននោះទេ។
១០. Mario ធ្លាប់មានទំនាក់ទំនងស្នេហាជាតារាស្រី Gubgib Sumonthip តែក៏ត្រូវបែកបាក់គ្នាវិញ ក្រោយទាក់ទងគ្នាបានរយៈពេល១០ឆ្នាំ ពោលគឺតាំង២០០៣ ដល់ឆ្នាំ២០១៣៕
-ដឹងទេ តើភាពយន្តភាគថៃនីមួយៗ ត្រូវចំណាយថវិកាផលិតអស់ប៉ុន្មានទៅ?