• 2020-07-29 08:19:54
  • ព័ត៌មាន

កើត​នៅ​ថៃ តែ Lisa ទៅ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​តារា K-Popមាន​បំផុត​នៅ​កូរ៉េ​ជាមួយ​ប្រាក់​ចំណូល​ចំនួន​ប៉ុណ្ណេះ!

  • 2020-07-29 08:19:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត Lisa ដែល​មាន​ឈ្មោះ​ដើម​ថា Lalisa Manoban និង​មាន​ដើម​កំណើត​នៅ​ប្រទេស​ថៃ​នោះ បាន​បង្កើត​ប្រវត្តិសាស្ត្រ​មួយ ក្រោយ​នាង​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ក្នុង​បញ្ជី​ជា​តារា​មាន​បំផុត​ទាំង ៣០​រូប ​នៅ​ក្នុង​វិស័យ K-Pop គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ ២០២០ នេះ។

ដើម​ឡើយ Lisa គឺ​អ្នក​រាំ​មួយ ហើយ​ក្រោយ​មក​បាន​វិវត្ត​ខ្លួន​មក​ជា​តារា​រ៉េប​ថែម​ទៀត​នៅ​ក្នុង​ក្រុម Blackping ដ៏​ល្បី​របស់​កូរ៉េ​ខាង​ត្បូង។ នាង​មាន​ដើម​កំណើត​នៅ​ទីក្រុង​បាងកក(ប្រភព​ខ្លះ​ថា កើត​ខេត្ត​បូរីរុំា) ប្រទេស​ថៃ នៅ​ក្នុង​ក្រុម​គ្រួសារ​អ្នក​មាន​មួយ​ដែល​មាន​ឪពុក​ជា​ជនជាតិ​ស្វីស និង​ជា​ចុងភៅ​ដ៏​ល្បី​មួយ​រូប​ប្រចាំ​ប្រទេស​ថៃ។

ខុស​ពី​សមាជិក​ដទៃ​ទៀត​នៅ​ក្នុង​ក្រុម ដែល​សុទ្ធ​ជា​ជនជាតិ​កូរ៉េ គឺ Lisa មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់ នៅ​ក្នុង​ប្រទេស​កំណើត​របស់​នាង ហើយ​នោះ​ជា​មូលហេតុ ដែល​អាច​ទាញ​បាន​កម្រៃ​ពី​ការ​ផ្សព្វផ្សាយ​ឲ្យ​ក្រុមហ៊ុន​ពាណិជ្ជ​ធំៗ​​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ។ ក្រៅប្រភព​បាន​​អាជីព​នៅ​ក្នុង​ឧស្សាហកម្ម K-Pop នោះ Lisa នៅ​មាន​ចំណូល​មួយ​ផ្នែក​ទៀត​ពី Youtube និង IG របស់​នាង​ថែម​ទៀត។

រូបភាព៖ IG Lisa

តាម​ព័ត៌មាន​ស្រី​ស្អាត​ដើម​កំណើត​ថៃ មាន​ Youtube Channel មួយ​មាន​ឈ្មោះ​ថា  Lilifilm Official ដែល​អ្នក Subscribe ចំនួន​ 3.73 លាន។ លើស​ពី​នេះ នាង​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា តារា K-Pop ដែល​មាន​អ្នក​តាម​ច្រើន​បំផុត​មួយ​រូប​នៅ​លើ IG ដែរ ជាមួយ​តួលេខ​អ្នក​តាមដាន​ចំនួន 36.8លាន ហើយ​នោះ​ជា​មូលហេតុ​ដែល​នាង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Queen of Kpop Idols on Instagram ទៀត​ផង។

យ៉ាងណា មិន​ទាន់​មាន​របាយការណ៍​ពី​ប្រាក់ចំណូល​របស់ Lisa ពី​ប្រព័ន្ធ​ទំនើប​ទាំង​ពីរ(Youtube,IG) នោះ​ទេ ប៉ុន្តែ​របាយការណ៍​ប៉ាន់​ស្មាន​ចំណូល​សរុប​របស់​នាង​ប្រចាំ​ឆ្នាំ​ចំនួន ១០លាន​ដុល្លារ​អាមេរិក។ ចំណូល​ប៉ាន់​ស្មាន​នេះ Lisa ជាប់ជា​តារា K-Pop មាន​បំផុត​លេខ​រៀង​ទី​ ២៤ នៅ​ក្នុង​តារាង៕

ប្រភព៖ seoulz ប្រែ​សម្រួល៖ ទារិកា

មតិយោបល់