• 2020-07-29 09:47:06
  • ព័ត៌មាន

តារាកូរ៉េទាំង ៦ ដែលធ្លាប់ Debut ច្រើនដងជាងគេ

  • 2020-07-29 09:47:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កូរ៉េ​ភាគ​ច្រើន​ទម្រាំ​បាន Debut (ប្រឡូក​ក្នុង​វិស័យ​សិល្បៈ) ម្ដងៗ​គឺ​មិន​ងាយ​នោះ​ទេ ប៉ុន្តែ​មាន​តារា​មួយ​ចំនួន​ធ្លាប់​បាន Debut ជា​ច្រើន​លើក​ច្រើន​សារ។ ខាង​ក្រោម​នេះ​ជា​តារា​ដែល Debut ច្រើន​លើក​ជាង​គេ​បំផុត ៖

១. Taemin

  • លើក​ទី​មួយ (​ឧសភា ២០០៨) ៖ ​ជា​សមាជិក​ក្រុម SHINee

  • លើក​ទី​ពីរ (២០១២ ៖ ​ជា​សមាជិក​ក្រុម YOUNIQUE ​ដែល​ជា​​ក្រុម​ពិសេស​មួយ​​បង្កើត​ដោយ​​ផលិតកម្ម SM និង Hyundai

  • លើក​ទី​បី (សីហា ២០១៤) ៖ ជា​តារា​ចម្រៀង​ទោល

  • លើក​ទី​បួន (តុលា ២០១៩) ៖ ជា​សមាជិក​នៃ​ក្រុម​ចម្រៀង SuperM បង្កើត​ឡើង​ដោយ​ផលិតកម្ម SM និង​ផលិត​កម្ម​អាមេរិក Captial Records

២. Cho Seungyoun

  • ​​​​លើក​ទី​មួយ (តុលា ២០១៤) ៖ ជា​សមាជិក​ក្រុម UNIQ

  • លើក​ទី​ពីរ (កក្កដា ២០១៦) ៖ ជា​តារា​ចម្រៀង​ទោល​ដោយ​ប្រើ​ឈ្មោះ​ថា Luizy បន្ទាប់​ពី​បាន​លេច​មុខ​ក្នុង​កម្មវិធី "Show Me the Money”

  • លើក​ទី​បី (កុម្ភៈ ២០១៨) ៖ ​ជា​អ្នក​​​និពន្ធ និង​ផលិត​ចម្រៀង​​ឲ្យ​តារា​ចម្រៀង​ដទៃ​ដោយ​ប្រើ​ឈ្មោះ WOODZ

  • លើក​ទី​បួន (សីហា ២០១៩) ៖ ជា​សមាជិក​ក្រុម X1 ​ដែល​បង្កើត​ឡើង​តាម​រយៈ​កម្មវិធី​ប្រកួត​ Produce X 101

៣. HyunA

  • លើក​ទី​មួយ (កុម្ភៈ ២០០៧) ៖ ជា​សមាជិក​ក្រុម Wonder Girls

  • លើក​ទី​ពីរ (មិថុនា ២០០៩) ៖ ជា​សមាជិក​ក្រុម​ 4Minute ​

  • លើក​ទី​បី (មករា ២០១០) ៖ ជា​តារា​ចម្រៀង​ទោល​

  • លើក​ទី​បួន (ធ្នូ ២០១១) ៖ ជា​សមាជិក​ក្រុម​ចម្រៀង Trouble Maker រួម​ជា​មួយ​ Hyun-seung ដែល​ជា​អតីត​សមាជិក​ក្រុម​ចម្រៀង BEAST

  • ​​​លើក​ទី​ប្រាំ (ឧសភា ២០១៧) ៖ ជា​សមាជិក​ក្រុម Triple H រួម​ជា​មួយ Hui និង E-Dawn សមាជិក​ក្រុម Pentagon

៤. Baekhyun

  • លើក​ទី​មួយ (មេសា ២០១២) ៖ ជា​សមាជិក​ក្រុម EXO

  • លើក​ទី​ពីរ (តុលា ២០១៦) ៖ ជា​សមាជិក​ក្រុម EXO-CBX ដែល​ជា​ក្រុម​តូច​នៃ EXO

  • លើក​ពី​បី (កក្កដា ២០១៩) ៖ ជា​តារា​ចម្រៀង​ទោល

  • លើក​ទី​បួន (តុលា ២០១៩) ៖ ជា​សមាជិក​ក្រុម SuperM

៥. Taeyeon

  • លើក​ទី​មួយ (សីហា ២០០៧) ៖ ជា​សមាជិក​ក្រុម Girls' Generation

  • លើក​ទី​ពីរ (ឧសភា ២០១២) ៖ ជា​សមាជិក Girls' Generation-TTS

  • លើក​ទី​បី (កុម្ភៈ ២០១៤) ៖ ជា​សមាជិក​ក្រុម SM the Ballad

  • លើក​ទី​បួន (តុលា ២០១៥) ៖ ជា​តារា​ចម្រៀង​ទោល​

  • លើក​ទី​ប្រាំ (កញ្ញា ២០១៨) ៖ ជា​សមាជិក​ក្រុម Girls' Generation-Oh!GG

៦. Mark

  • លើក​ទី​មួយ (មេសា ២០១៦) ៖ ជា​សមាជិក​ក្រុម NCT U

  • លើក​ទី​ពីរ (កក្កដា ២០១៦) ៖ ជា​សមាជិក​ក្រុម NCT 127

  • លើក​ទី​បី (សីហា ២០១៦) ៖ ជា​សមាជិក​ក្រុម NCT Dream

  • លើក​ទី​បួន (តុលា ២០១៩) ៖ ជា​សមាជិក​ក្រុម SuperM

ប្រភព៖ kpopmap ប្រែ​សម្រួល៖ សុខហេង

មតិយោបល់