• 2020-07-30 07:54:19
  • ភាពយន្ត

តោះ !​ ទៅដឹង៣ឈុតចុងក្រោយ នៃរឿង"មិត្ដក្របី" ប្លែកពីរឿងដទៃយ៉ាងណា?

  • 2020-07-30 07:54:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធ និង​ដឹកនាំ​រឿង"មិត្ត​ក្របី" លោក ឆន ច័ន្ទ​វីរៈ ក្រាញននៀល​នឹង​ឧបសគ្គ​ជាច្រើន​ក្នុង​ការ​ថត​ខ្សែភាពយន្ត​ប្រភេទAction Movie លើក​ដំបូង​របស់​ខ្លួន ដោយ​សង្ឃឹម​ថា​នឹង​ថត​ចប់​សព្វគ្រប់​នៅ​ក្នុង​ឆ្នាំ​២០២០ នេះ។

លោក ច័ន្ទ​វីរៈ ដែល​ជា​អ្នក​ដឹកនាំ​រឿង និង​ជា​តួឯក​ក្នុង​រឿង​នេះ​ផង បាន​ប្រាប់ Sabay នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​កក្កដា នេះ​ថា សាច់​រឿង​ទាំង​មូល​នឹង​ត្រូវ​ថត​បញ្ចប់​នៅ​ក្នុង​ឈុត​ធំៗ​ចំនួន​៣​ចុង​ក្រោយ​នេះ​ហើយ។ ឈុត​ទាំង​នេះ​ត្រូវ​ការ​មនុស្ស​ច្រើន ហើយ​តួ​អង្គ​សំខាន់​ត្រូវ​ហាត់​សម​ឲ្យ​បាន​ល្អ​ជា​មុន ព្រោះ ឈុត​នេះ​តម្រូវ​ឲ្យ​តួអង្គ​មាន​ចិត្ត​មោះមុត រន្ថើន​ដាក់គ្នា រហូត​ដល់​បើក​ឆាក​ប្រយុទ្ធ​យ៉ាង​អស្ចារ្យ​មួយ។

រូបថត៖ ហ្វេសប៊ុក ឆន ច័ន្ទវីរៈ

បើ​តាម​លោក ឆន ច័ន្ទ​វីរៈ ឈុត​ទាំង​៣​នេះ នឹង​ត្រូវ​ថត​ក្នុង​រាជធានី​ភ្នំពេញ និង​ជាយ​ក្រុង​ប៉ុណ្ណោះ។ បច្ចុប្បន្ន​រូប​លោក និង​ក្រុម​ការងារ កំពុង​ចេញ​ថត​ដោយ​ឈុត​ខ្លះ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង៖"លំបាក​ណាស់​បង​អើយ...! រយះ​ដៃ​ជើង​អស់​ហើយ ផ្សង​គ្រោះ​ថ្នាក់​ទម្រាំ​ចប់​មួយ​រឿង​នេះ"។

នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន គេ​នៅ​មិន​ទាន់​ឃើញ​ផលិតករ ឬ​ផលិតកម្ម​ច្រើន​ទេ ដែល​ផលិត​រឿង​បែប Action Movie ឬ​រឿង​បែប​វាយ​តប់ និង​បាញ់​ប្រហារ ព្រោះ​វា​ត្រូវ​ចំណាយ​ពេល និង​ថវិកា​ច្រើន។ ជាក់​ស្ដែង​រឿង"មិត្ត​ក្របី" ដែល​មាន​ឈុត​វាយ​តប់​តាំង​ពី​ដើម​ដល់​ចប់ ហើយ​អ្នក​និពន្ធ​កំណត់​យក​ត្រឹម​រយៈ​ពេល​១​ម៉ោង និង​៤៥​នាទី នោះ បាន​ចេញ​ថត​តាំង​ខែ​កុម្ភៈ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ចប់​នៅ​ឡើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់