• 2020-07-31 01:48:48
  • ព័ត៌មាន

ពេល​គេ​សួរអ្នកណាជា​ប្រភេទ​មនុស្ស​ក្នុង​ចិត្ត IU ឆ្លើយយ៉ាង​លឿន​អត់ខ្លាច​ថាជា Jin Goo

  • 2020-07-31 01:48:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី​ «House On Wheels» កាល​ពី​ពេល​ថ្មី​នេះ​ IU បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប​ជា​ថ្មី​ ព្រោះ​ថា​ជា​ពេល​នាង​បាន​ជួប​គ្នា​ជាមួយ​នឹង​ Yeo Jin Goo តួ​ឯក​រួម​ក្នុង​រឿង​ «Hotel Del Luna»។ អ្វី​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល​ គឺ​ថា​ពេល​នោះ​ នាង​ក៏​បាន​ទម្លាយ​ថា​ តារា​ប្រុស​ម្នាក់​ហើយ​ដែល​ជា​ប្រភេទ​មនុស្ស​ក្នុង​ដួង​ចិត្ត។

ពេល​ IU និង​ Jin Goo លាង​ចាន​ជាមួយ​គ្នា​ តារា​សម្ដែង​ Sung Dong Il ក៏​បាន​សួរ​ថា​ ក្នុង​ចំណោម​បុរស​ ៣​នាក់ទាំង​អស់​ដែល​នៅ​ទី​នេះ​ អ្នកណាដូច​ទៅ​នឹង​ប្រភេទបុរស​ដែល​នៅ​ក្នុង​ដួង​ចិត្ត​នាងជាងគេ។

មិន​ទាន់​សួរ​ចប់​ស្រួល​បួល​ផង​ IU ឆ្លើយ​ភ្លាម​ថា​ «ម្នាក់​នោះ​គឺ​ Jin Goo! Jin Goo!»។ ចំណែក​ Jin Goo ដែល​កំពុង​ឈរ​លាង​ចាន​ក្បែរ​ដៃ​ IU វិញ​ មិន​ដឹង​ធ្វើ​អ្វី​បាន​ក្រៅពី​សើចខ្លាំង​ទេ ស្របពេល​ម្ចាស់​ចម្លើយ​ឱន​មុខ​ចុះ ជាមួយ​នឹង​មុខ​ញញឹម។ បក​ទៅលោក Sung Dong Il វិញ​ក៏​បាន​បន្ថែម​ថា៖ «តាមពីត​ទៅ​ខ្ញុំ​ដឹង​មុន​ហើយ...តែ​ម៉េច​ក៏​នាង​ឆ្លើយ​ ដោយ​គ្មាន​គិត​បន្តិច​ទៅអត់»។

ជាការពិត​ណាស់​ Jin Goo និង​ IU បាន​ក្លាយ​ជា​មិត្ត​ល្អ​នឹង​គ្នា​ តាំង​តែ​ពី​ពួកគេ​បាន​សម្ដែង​រឿង​ «Hotel Del Luna» ជាមួយគ្នា​មកម្ល៉េះ។ អ្នក​គាទ្រ​ពិត​ជា​រីករាយ​ និង​ពេញ​ចិត្ត​បំផុត​ ពេល​​ឃើញ​ការ​ជួប​ជុំ​គ្នា​ជាថ្មី​ម្ដង​ទៀត​ដូច​ពេល​នេះ។ ម្យ៉ាង​វា​កាន់​តែ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ទំនាក់​ទំនង​កាន់តែ​ល្អ​រវាង​អ្នក​ទាំង​ ២​ ថា​នៅ​តែ​ល្អ រហូត​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ប្រាថ្នា​សុំ​ឲ្យ​ទំនាក់ទំនង​នេះ​ មាន​លើស​ពី​មិត្តភក្តិ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់