• 2020-07-31 03:52:39
  • ព័ត៌មាន

អ្នកលេងអ៊ីនធើណិតគាំង​វាចា ពេល​ឃើញ​រូបពិតមិន​ទាន់​ Edit របស់​តារា​បណ្ដាញ​សង្គម​ចិន

  • 2020-07-31 03:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​អ៊ីន​ធើណិត​ជា​ច្រើន​នាក់​នាំគ្នា​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ បន្ទាប់ពី​រូបភាព​ពិតមិនទាន់កែ (Edit) របស់​តារា​ Weibo ម្នាក់​បែកធ្លាយ បញ្ជាក់​ច្បាស់ៗ​ថា​រាល់រូបភាព​ដែល​នាង​បង្ហោះ​កាលពីមុន​សុទ្ធ​តែ​មិន​មែន​មុខ​ពិត​ទាំងអស់។

កាល​ពី​ខែ​ឧសភា​កន្លងទៅ ទំព័រហ្វេសប៊ុកមាន​ឈ្មោះ​ថា​ Ex Treme បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ទាំង​មុន និង​ក្រោយកែរបស់​តារា​អ៊ីនធើណិត​ម្នាក់​នោះ។

ឃើញ​ភ្លាម​អ្នក​ដែល​ស្គាល់​នាង ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​ ពេល​ឃើញ​សភាពមុខ​មាត់​ពិត​ធម្មជាតិ​បែបនេះ ដែលខុសពី​រូប​ក្នុង​អ៊ីនធើណិត។ ដោយ​សារ​កាមេរ៉ា Filter ឬ​កម្មវិធី​កែមុខផ្សេងៗ អាចធ្វើ​ឲ្យ​ពួកគេ​ក្លាយទៅ​ជា​មនុស្ស​ម្នាក់​ផ្សេងទៀត​បំភ័ន្ត​ភ្នែក​អ្នក​មើល។

ពីក្រោម Post នោះ​ក៏​មាន​អ្នក​ចូល​ Comment ច្រើន​នាក់​ដែរ​ថា​ «ហេតុនេះ​ហើយ​បាន​ជា​អ្នក​មិនគួរ​ទុក​ចិត្ត​រូប​ថត​ស្អាតៗ​ដែល​បង្ហោះ​លើប្រព័ន្ធអនឡាញឡើយ»៕

រូបភាពពី៖ Ex Treme

ប្រភព៖ nextshark ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់