• 2020-07-31 04:06:58
  • ព័ត៌មាន

មើល​ចុះ! មុខ​ម្ហូប​សាមញ្ញ​ៗ​មួយ​មុខ​នេះ ខេមរៈ សិរីមន្ត ចូល​ចិត្ត​ខ្លាំង​ដក​មិន​រួច​តាំង​ពី​ក្មេង​ៗ!

  • 2020-07-31 04:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំ​ទ្រ​ធ្លាប់​តែ​ឃើញ​ ខេមរៈ សិរីមន្ត ច្រៀង​នៅ​​ប៉ុស្តិ៍​​ទូរទស្សន៍​ និង​តាម​ការ​ប្រគំតន្ត្រី​តែ​ប៉ុណ្ណោះ​ តែ​មិន​ដឹង​ថា​​កំពូល​តារា​ចម្រៀង​រូប​នេះ​ចូល​ចិត្ត​ធ្វើ​អ្វី​នៅ​ពេល​ទំនេរ​ ហើយ​ទទួលទាន​មុខ​ម្ហូប​ ឬបង្អែម​អ្វី​នោះ​ទេ។

កន្លង​មក​ ខេមរៈ សិរីមន្ត បាន​ប្រាប់ Sabay រឿង​ ៤ចំណុច​​ដែល​លោក​ចូល​ចិត្ត​ធ្វើ​ និង​ទទួល​ទាន​នៅ​ពេល​ទំនេរ​​រួម​មាន​៖​

ចំណុច​ទី​១​៖​ មុខ​ម្ហូប​ដែល ខេមៈ សិរីមន្ត ចូល​ចិត្ត​ទទួល​ទាន​ជាង​គេ​តាំង​ពី​នៅ​តូច​​គឺ​​"សម្លម្ជូរ​"។ លោក​ថា​៖​" មិន​ថា​សម្ល​​ម្ជូរ​គ្រឿង​ សាច់​គោ សាច់​ជ្រូក សាច់​មាន់​ ត្រី​ ឬ​សាច់​ទា​នោះ​ទេ និយាយ​រួម​ទៅ​ឲ្យ​តែ​សម្ល​ម្ជូរ​គឺ​ចូល​ចិត្ត​ញ៉ាំ​ទាំង​អស់​ ព្រោះ​សម្ល​ម្ជូរ​ធ្វើ​ឲ្យ​ខ្ញុំ​​​ញ៉ាំ​បាយ​​បាន​ច្រើន​ជាង​​មុខ​ម្ហូប​ដទៃ​ ជាពិសេស​សម្ល​ម្ជូរ​ដែល​ដាក់​ម្ទេស​ឲ្យ​ហឹរ​"។

ចំណុច​ទី​២៖ ទាក់​ទង​​បង្អែម​វិញ​ គឺ​លោក​ចូល​ចិត្ត​បរិភោគ​​​បង្អែម "​ចារដូវ" ព្រោះ​មាន​រសជាតិ​ផ្អែម​មុត​ បើ​បាន​ទទួល​ទាន​ម្ដង​ហើយ​ ចង់​ទទួល​ទៀត​ម្ដង​ទៀត​។

ចំណុច​ទី​៣​៖​ ម្ចាស់​បទ​ "ស្រុក​ខ្ញុំ​គេ​រាំ​តែ​អ៊ីចឹង​" ចូល​ចិត្ត​ហាត់​ប្រាណ​ ដើម្បី​បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​ក្នុង​ខ្លួន​ ដើម្បី​ទទួល​បាន​រាង​កាយ​ដ៏​រឹង​មាំ​ ​ជា​ពិសេស​លើក​​ដុំ​ដែក​យក​សាច់​ដុំ​។

ចំណុច​ទី​៤៖ ក្រៅ​ពី​ហាត់​ប្រាណ​ប្អូន​ប្រុស​ ខេមរៈ ភារុណ ចូល​ចិត្ត​ច្រៀង​​លេង​ដើម្បី​កម្សាន្ត​អារម្មណ៍​ឲ្យ​សប្បាយ​រីករាយ​​។ មួយ​វិញ​ទៀត​ខ្លួន​ជា​អ្នក​ចម្រៀង​ស្រាប់​ទើប​ចូល​ចិត្ត​ការ​ច្រៀង​៕​​​

ចុចអាន៖

រឿង​រ៉ាវ​ទាក់​ទង​ ខេមរៈ សិរីមន្ត

កូន​ប្រុស​ពៅ​ នាយ​ក្រឹម ទម្លាយ​រឿង​​​ឪពុក​​ឈប់​ផ្គត់ផ្គង់​គ្រួសារ​​​ច្រើន​ឆ្នាំ​មកហើយ

ក្រុម​តន្រ្តី​ Tony Memmel និង​ យឹង​ យន​ បង្កការ​ផ្ញាក់​ផ្អើល​ដល់​អ្នក​បាត់​ដំបង​

អត្ថបទ៖ ស៊ីណាន

មតិយោបល់