• 2020-08-04 01:45:14
  • ព័ត៌មាន

តារា K-Popទាំង ១០ដែលFan អាយុ៥០ជាងពេញ​ចិត្តពេញ​ថ្លើមជាងគេ ផ្អែក​តាមការស្ទង់មតិ

  • 2020-08-04 01:45:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សភាគ​ច្រើន​គិត​ខុស​ត្រង់​ចំណុច​មួយ​ ថា​វិស័យ​ K-Pop ត្រូវ​ប៉ាន់​តែ​ក្មេងៗសម័យ​ថ្មី​ ប៉ុន្តែ​តាមពិត​បទ​ K-Pop ក៏​ពេញ​និយម​គួរ​សម​ដែរ​សម្រាប់​អ្នក​ដែល​មាន​វ័យ​ចំណាស់​ ឬ​ខ្ទង់​ ៥០​ឆ្នាំឡើង។

បើ​តាម​ការ​ធ្វើ​ការ​អង្កេត​របស់ Korea Tourism Organization បាន​បង្ហាញ​​ទិន្នន័យ​ស្ទង់​មតិ​របស់អ្នក​គាំទ្រ​ K-Pop ចំនួន​ ១២ ០០០នាក់​មក​ពី​ជុំ​វិញ​ពិភពលោក ដែល​បាន​បង្ហាញ​ថា​ពួកគេ​សុទ្ធ​តែ​ជា​ហ្វេន​ K-Pop ក៏ដូចជា​ស្ថិត​នៅ​អាយុ​ ៥០​ឆ្នាំ​ជាង។

អ្នក​គាំទ្រ​ទាំង​នោះ​បាន​និយាយ​ថា​ ពួកគេ​ស្គាល់​ K-Pop ដំបូង​តាម​រយៈ​ទូរទស្សន៍ ប៉ុន្តែ​ភាគ​ច្រើនស្គាល់​តាម​បណ្ដាញ​សង្គម រហូត​តាមដាន​តារា​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន​ជាប់​ទៀត។ ចង់​ដឹង​ទេ​ តើ​តារា​ ឬ​ក្រុម​កូរ៉េ​ណា​ខ្លះ​ ដែល​ត្រូវ​ចិត្ត​អ្នកគាំទ្រ​វ័យ​ជាង​ ៥០? សូម​រាប់​ចាប់ពី​ចំណាត់​ថ្នាក់​ទី១០​ទៅ៖

១០. ក្រុម Girls’ Generation ទទួល​បាន​ចំនួន​ Vote ១,៩ភាគរយ

៩. ក្រុម Shinhwa ទទួល​បាន​ចំនួន​ Vote ២,១ភាគរយ

៨. ក្រុម SHINee ទទួល​បាន​ចំនួន​ Vote ២,៩ភាគរយ

៧. IU ទទួល​បាន​ចំនួន​ Vote ២,៩ភាគរយ

៦. ក្រុម TWICE ទទួល​បាន​ចំនួន​ Vote ៣,៦ភាគរយ

៥. ក្រុម EXO ទទួល​បាន​ចំនួន​ Vote ៥,៣ភាគរយ

៤. ក្រុម TVXQ ទទួល​បាន​ចំនួន​ Vote ៦,៥ភាគរយ

៣. ក្រុម BIGBANG ទទួល​បាន​ចំនួន​ Vote ៦,៧ភាគរយ

២. ក្រុម Super Junior ទទួល​បាន​ចំនួន​ Vote ៧ភាគរយ

១. ក្រុម​ BTS ទទួល​បាន​ចំនួន​ Vote ៣៧,៣ភាគរយ

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់