- 2020-08-05 09:15:57
- ជីវិតតារា
ប្លែកភ្នែក! អនុស្សាវរីយ៍កាលពីជាង២០ឆ្នាំមុនរបស់លោក ព្រាប សុវត្ថិ នៅលើឆាកប្រគំតន្ដ្រីមួយ
- 2020-08-05 09:15:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែកភ្នែក! អនុស្សាវរីយ៍កាលពីជាង២០ឆ្នាំមុនរបស់លោក ព្រាប សុវត្ថិ នៅលើឆាកប្រគំតន្ដ្រីមួយ
ចន្លោះមិនឃើញ
តារាចម្រៀងលំដាប់កំពូលប្រចាំផលិតកម្មរស្មីហង្ស មាស លោក ព្រាប សុវត្ថិ នៅតែអាចរក្សាទឹកដមសំនៀង និងកាយវិការដ៏សម្បូរបែបរបស់ខ្លួនលើឆាកតន្ត្រីទាំងក្នុងបទចម្រៀងមនោសញ្ចេតនា និងបទញាក់កន្ទ្រាក់អារម្មណ៍បើគិតចាប់តាំងពីឆ្នាំ១៩៩៤ ដែលលោកចូលប្រឡូកក្នុងវិស័យសិល្បៈរហូតមកដល់បច្ចុប្បន្ន។
ថ្ងៃនេះ Sabay សូមរំលឹកអនុស្សាវរីយ៍មួយរបស់តារាចម្រៀង ព្រាប សុវត្ថិ ជាមួយអ្នកនាង ឱក បុរី ដែលបានច្រៀងរួមគ្នាក្នុងបទ"ផ្ដើមស្នេហ៍ជាថ្មី" នៅលើឆាកប្រគំតន្ត្រីមួយកាលពីជាង២០ឆ្នាំមុន មកបង្ហាញជូនប្រិយមិត្ត។
នៅលើឆាកតន្ត្រីក្រោមក្រសែភ្នែកអ្នកគាំទ្ររាប់រយនាក់ គេចាប់អារម្មណ៍លើជើងខោរបស់លោកព្រាប សុវត្ថិ ស្រុងគឺមានសម្រុងជើងវែងពេក ហើយកាយវិការលើឆាករបស់លោកកាលណោះក៏មិនសូវសម្បូរបែបដូចសព្វថ្ងៃដែរ។ តែបទ"ផ្ដើមស្នេហ៍ជាថ្មី" ដែលជាសំនៀងដើមរបស់លោក ព្រាប សុវត្ថិ ជាមួយអ្នកនាង ហ៊ឹម ស៊ីវន ត្រូវបានលោក ព្រាប សុវត្ថិ លើកយកទៅចម្រៀងជាមួយអ្នកនាង ឱក បុរី ទទួលបានការគាំទ្រកក្រើកឆាកប្រគំតន្ត្រីកាលណោះ។
វត្តមានរបស់តារាចម្រៀង ព្រាប សុវត្ថិ និងតារាចម្រៀងស្រី ឱក បុរី នេះ បានជួបគ្នានៅលើឆាកប្រគំតន្ត្រីមួយរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៩។ កម្មវិធីប្រគំតន្ត្រីនេះ ត្រូវបានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ដោយមានការគាំទ្រដោយផលិតកម្មអង្គរវត្ត។
បទ"ផ្ដើមស្នេហ៍ជាថ្មី" បានល្បីខ្លាំងក្នុងស្រទាប់យុវវ័យនៅអំឡុងឆ្នាំ២០០០ រហូតដល់មានតារាចម្រៀងខ្លះ បានយកទៅច្រៀងឡើងវិញ ហើយក៏មានអ្នកចម្រៀងតាមរង្គសាល និងវង់ប្រគំតន្ត្រីជាច្រើនទៀតដែរ បានយកទៅច្រៀងស្ទើរគ្រប់កម្មវិធី។ បទនេះ គឺជាបទមួយដែលមានភាពល្បីល្បាញក្នុងចំណោមបទជាច្រើនទៀតរបស់លោក គឺមានដូចជាបទ"រដឺនមានស្នេហ៍" បទ"មិនធម្មតា" និងបទ"ខោចែវថ្នេរប្រាំ" ជាដើម៕