• 2020-08-06 03:35:19
  • ភាពយន្ត

បន្ទាប់​ពី​ភ្លក់​ស្ទើរ​គ្រប់​រសជាតិ នៃ​ការ​សម្ដែង ស៊ីន យូប៊ីន ចង់​សាក​រឿង​ប្រភេទ​នេះ

  • 2020-08-06 03:35:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​បង្ហាញ​ម៉ូដកញ្ញា ស៊ីន យូប៊ីន ចង់​លើក​កម្ពស់​ការ​យល់ដឹង​ផ្នែក​ប្រវត្តិសាស្ត្រ​ខ្មែរ​ដល់​ជន​រួម​ជាតិ​គ្រប់​ស្រទាប់ តាម​រយៈ​ការ​សម្ដែង ឬ​ផលិត​រឿង​ភាគ​បែប​ប្រវត្តិសាស្ត្រ​ខ្មែរ​ពិតៗ ដើម្បី​ចាក់​បញ្ចាំង​តាមកញ្ចក់ទូរទស្សន៍។

យូប៊ីន បាន​ប្រាប់​ ​Sabay កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ថា សម្រាប់​ការ​ថត​រឿង​ភាគ ឬ​ខ្សែភាពយន្ត​ខ្នាត​ធំ​លើក​ក្រោយ​ៗ នាង​ចង់​ថត​រឿង​ប្រវត្តិសាស្ត្រដើម្បី​ជា​ប្រយោជន៍​ជាតិ និង​លើក​កម្ពស់​ការ​យល់​ដឹង​របស់​កូន​ខ្មែរ។​ យូប៊ីន គឺ​ជា​មនុស្ស​ម្នាក់​ស្រឡាញ់​ប្រវត្តិសាស្ត្រ និង​ចង់​ដឹង​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែល​សាច់​រឿង​ប្រភេទ​នេះ នាង​មើល​ឃើញ​ថា​ពុំ​ទាន់​មាន​អ្នក​ធ្វើ​បាន​ច្រើន​នៅ​ឡើយទេ។

ស៊ីន យូប៊ីន គឺ​ជា​តារា​សម្ដែង​ស្រី​ល្បីឈ្មោះ​ជំនាន់​ថ្មី​មួយ​រូប ក្រោយ​ពី​នាង​បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​តាម​រយៈ​ការ​ប្រឡង​ក្នុង​កម្មវិធី​ Freshy boy and Girl ឆ្នាំ​២០១៤។ គិត​មក​ដល់​ពេល​នេះ នាង​បាន​ថត​រឿង​ភាគ​ជិត​២០​រឿងហើយ ប៉ុន្តែ​នៅ​ក្នុង​ចំណោម​រឿង​ទាំង​នោះ​ពុំ​មាន​រឿង​ប្រវត្តិសាស្ត្រ​សូម្បី​តែ​មួយ។ ដូច្នេះ​ហើយ​ទើប​នាង​មាន​ចិត្ត​ចង់​ដើរ​តួ ឬ​ថត​ក្នុង​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ​វិញ​ម្ដង។

តារា​សម្ដែង​ស្រី​រាង​តូច​ច្រឡឹង ស៊ីន យូប៊ីន ក្នុង​នាម​ជា​សិល្ប​ការិនីខ្មែរ​មួយ​រូប​ ធ្លាប់​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ជាច្រើន ដើម្បីចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ និង​បាន​ចូល​រួម​សកម្មភាព​មនុស្សធម៌​ជា​ច្រើន​ទៀត។ តាម​រយៈ​សកម្មភាព​ទាំង​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​នាង​កាន់​តែ​ពេញចិត្តនាង ហើយ​លើក​ទឹកចិត្ត​នាង​ឲ្យ​ចូល​រួម​កាន់​តែ​សកម្ម​បន្ថែម​ទៀត​លើ​ការងារ​មនុស្សធម៌ និង​លើក​កម្ពស់​ការ​យល់ដឹង​របស់ពលរដ្ឋ​ទូទៅ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់