• 2020-08-06 04:10:00
  • ព័ត៌មាន

តាវមីងសឺឆ្នាំ ២០០១ ប៉ះជាមួយ​សាន់ឆាយ​ឆ្នាំ ២០១៨ ក្នុង​រឿង​ថ្មី​ឆ្នាំ២០២០

  • 2020-08-06 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ២០២០ ដៃគូសម្ដែង​មួយ​គូ​ទៀត​នឹង​ធ្វើ​ឲ្យ​អ្នក​ទស្សនាចាប់អារម្មណ៍​ ហើយ​១គូនោះ​គ្មាន​អ្នកណា​ក្រៅពី​ Jerry Yan ដែល​គ្រប់គ្នា​ស្គាល់​ច្បាស់​ថា​ជា​តួ​ តាវមីងសឺ ដែល​ត្រូវចាប់​ដៃគូ​សម្ដែង​ជាមួយ​នឹង​តារា​ចិន Shen Yue (តួ​ស្រី​សាន់ឆាយ​ឆ្នាំ ២០១៨) តាម​រយៈ​រឿង​ភាគ​មាន​ចំណង​ជើង​ថា​ «Count Your Lucky Stars»។

តាមពិត​ទៅ​ដំណឹង​នេះ​បាន​ទម្លាយ​ចេញ​កាល​ពីឆ្នាំមុន ហើយ​គ្រាន់​តែ​ដឹង​ភ្លាម​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​ ខ្លះ​មាន​ទាំង​លាន់មាត់​ទៀត​ថា​ តួ​ទាំង​ ២​មាន​គម្លាត​អាយុ​គ្នា​ឆ្ងាយ​ពេក ព្រោះ​ថា​ Jerry Yan អាយុ​ ៤៣​ឆ្នាំ ឯតួ​ស្រី​ Shen Yue ទើប​មាន​អាយុ​ ២៣​ឆ្នាំ​ប៉ុណ្ណោះ។

ដោយ​សារ​ត្រូវ​ដល់​ពេល​ចាក់​បញ្ចាំង​ ដូចនេះ​រូបភាព​ជា​ច្រើន​របស់​ Jerry Yan និង​ Shen Yue ក៏​ត្រូវ​ផ្សាយ​ពេញ​បណ្ដាញ​សង្គម។ គ្រាន់​តែ​ឃើញ​រូបភាព​ស្រាប់​តែ​មាន​ មតិ​ជា​ច្រើន​លេច​ឡើង​ថា​១គូ​នេះ​ ប្រៀប​ដូច​ «ពូ​ដែល​លង់​ស្នេហ៍​ជាមួយ​ក្មួយ​ខ្លួន​ឯង»។

សម្រាប់​តួ​ប្រុស​វិញ​ ក៏​មាន​សម្ពាធ​ដែរ​សម្រាប់​ខ្លួន​ឯង​ ដែល​ត្រូវ​សម្ដែង​រឿង​ស្នេហា​ជាមួយ​ក្មេង​ស្រី​វ័យ​ក្មេង​ជាងខ្លួន។ ប៉ុន្តែ​មែន​ទែន​ទៅ​ ពេល​រួម​ការងារ​ជាមួយ​គ្នា​ ពួកគេ​ពិត​ជា​ស៊ីសង្វាក់គ្នា​ខ្លាំង​ ទាំង​ក្នុង​ និង​ក្រៅ​រឿង។ ស្របពេល​មាន​ការ​មិន​ពេញ​ចិត្ត​ ប៉ុន្តែ​ក៏​នៅ​មាន​អ្នក​ពេញ​ចិត្តនឹង​តួ​ ១​គូ​នេះ​ និង​លើក​ទឹក​ចិត្ត​គ្រប់ពេល៕

ប្រភព៖ 8day ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់