• 2020-08-06 07:21:35
  • ព័ត៌មាន

ទាំង​នេះ​ជា​វិន័យ​ទាក់ទង​ស្នេហាខុសៗគ្នា​រវាង​ផលិតកម្ម SM, YG និង​ JYP

  • 2020-08-06 07:21:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាក់ទំនង​ស្នេហា​របស់​តារា​ K-Pop តែង​ស្ថិត​នៅ​ជា​ប្រធានបទ​ជាទី​ចាប់អារម្មណ៍​របស់អ្នក​គាំទ្រ។ វា​ពិត​ជា​រឿង​លំបាក​មួយ​សម្រាប់​តារា​ដែល​ត្រូវ​មាន​ស្នេហា ស្របពេល​ពួកគេ​ជា​មនុស្ស​របស់​មហាជន​ និង​មាន​អ្នក​តាមដាន​ជាប់​ ហេតុ​នេះ​ពេល​មាន​រឿង​អ្វី​មួយ​ ពិត​ជា​មិន​អាច​គេច​ចេញ​ពី​ក្រសែភ្នែក​ Fan បាន​ឡើយ។

ទាក់ទង​នឹង​ការ​ទាក់ទង​មាន​ស្នេហា​នេះ​ ផលិតកម្ម​ធំ៣ប្រចាំ​នៅ​កូរ៉េ​ ប្រាកដ​ជា​​មាន​វិន័យ​ប្រចាំ​ក្រុមហ៊ុន។ តើ​មាន​វិន័យ​ហាមប្រាម​ទាំង​នោះ​ខុសគ្នាយ៉ាងណា​ខ្លះ? ខាងក្រោម​នឹង​លម្អិតដូច​តទៅ៖

១. ផលិតកម្ម YG

Yang Hyun Suk

កាល​ពី​ពេល​លោក​ Yang Hyun Suk នៅ​ជា​ថ្នាក់ដឹកនាំ​ផលិតកម្ម YG តារា​របស់​ផលិតកម្ម​នេះ​ទាំង​អស់​ តែង​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​មាន​ស្នេហាឡើយ។

BLACKPINK

BLACKPINK ធ្លាប់​បាន​ទម្លាយ​កាលពីមុន​ថា អ្នក​ហ្វឹកហាត់​ចំណូល​ថ្មី​ទាំង​អស់​របស់​ផលិតកម្ម​ ត្រូវ​ហាម​មិនឲ្យ​ទាក់ទង​​ស្នេហា​ជាមួយ​អ្នកណាដាច់ខាត។ មិន​មែន​មាន​តែ​ BLACKPINK ទេ សូម្បី​ Bobby (ក្រុម iKON) ក៏​បាន​ទម្លាយ​រឿង​នេះ​ដែរ។

Bobby

ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ វិន័យ​ហាមឲ្យ​មិនមាន​ស្នេហា​នេះ​ ត្រូវ​អស់​ប្រសិទ្ធិភាព​ដោយ​ឯកឯង​ ដោយសារ​តារា​របស់​ YG ដល់​ពេល​ត្រូវមាន​ស្នេហា​រៀងៗ​ខ្លួន។ ក្នុង​នោះ​មាន​ម្ដង​នោះ​អតីត​មេក្រុម iKON គឺ​ B.I ធ្លាប់​បង្ហើប​ថា​ វិន័យ​មួយ​នេះ​អាច​នឹង​ត្រូវ​អនុគ្រោះឲ្យ​ ប្រសិន​តារា​នោះ​អាច​រក​លុយ​ឲ្យ​ក្រុមហ៊ុន​បាន​ច្រើន។

B.I
Chanhyuk

ដោយ​ឡែក​ បើ​ងាក​ទៅ​ Chanhyuk (ក្រម AKMU) វិញ​បាន​និយាយ​ថា​ តាំង​ពី​ដើមមក​គ្មាន​អ្នកណា​ហាម​លោក ឬ​ដាក់​វិន័យមិន​ឲ្យ​មាន​ស្នេហា​​នេះមក​លើ​លោក​សោះ បានន័យ​ថា​ Yang Hyuk Suk ផ្ដល់​សេរីភាព​ឲ្យ​លោក​ដោយ​គ្មាន​លក្ខខណ្ឌ។ ដូចនេះ​បាន​ន័យ​ថា​មិនមែន​គ្រប់តារា​ទាំង​អស់​សុទ្ធ​តែត្រូវ​ទទួល​វិន័យ​នេះទេ។

២. ផលិតកម្ម​ JYP

Park Jin Young

បើ​និយាយពី​វិន័យ​ទាក់ទង​ស្នេហា​របស់​ផលិតកម្ម​ JYP វិញ​ វា​ក្លាយ​ទៅ​ជា​រឿង​សាមញ្ញ​ទៅហើយ ព្រោះ​ថា​នាយក​ក្រុមហ៊ុន​ Park Jin Young បាន​និយាយ​ជា​រឿយៗ​ថា​ គ្រប់​តារា​របស់​ JYP មិនអនុញ្ញាតិ​ឲ្យ​មាន​ស្នេហា ឬ​ទាក់ទង​អ្នកណាផ្ដេសផ្ដាស​ឡើយ ក្នុង​រយៈពេល​ ៣​ឆ្នាំដំបូង។ ដំបូង​ឡើយ​ផលិតកម្ម​ដាក់​កំណត់​ដល់​ទៅ ៥​ឆ្នាំ ប៉ុន្តែ​គ្មាន​អ្នកណា​គោរពតាម​ស្រួល​បួលទេ ដូចនេះ​កាត់​សល់​ត្រឹម ៣​ឆ្នាំ។ នេះ​ជា​សម្ដី​ Park Jin Young។

Baek Ah Yeon

ក៏មិន​ខុស​ Chanhyuk ដែរ បើ​ក្រឡេក​មក​ Baek Ah Yeon តារា​នៅ​ JYP ក៏​បាន​និយាយថា​ ក្រុមហ៊ុន​មិន​បាន​ដាក់​កម្រិត​ ឬ​ហាមប្រាម​អ្វី​ឡើយ​ចំពោះ​នាង មាន​តែ​លើក​ទឹក​ចិត្ត​ឲ្យ​ទៅក្រៅ​ជួប​មនុស្ស​ម្នា និង​ទាក់ទង​អ្នកណា​ដែល​គិត​ថា​សមរម្យ​សម្រាប់​នាង ព្រោះ​ថា​វា​អាច​ឲ្យ​មាន​បទពិសោធន៍​ ពិសេស​ស្គាល់​អារម្មណ៍​ច្រើន​ ម្យ៉ាង​ក៏ល្អ​សម្រាប់​អាជីព​ច្រៀង​ និង​សរសេរ​បទ​ចម្រៀង​ដែរ។

៣. ផលិតកម្ម SM

Lee Soo Man

ចំពោះ​ SM វិញ​ ហាក់ដូចជា​មិន​សូវ​ជា​តឹង​តែង​ដាក់​តារា​ខ្លាំង​ទេ​ទាក់ទង​នឹង​រឿង​មាន​ស្នេហា។ ជា​ឧទាហរណ៍​ អតីត​អ្នក​ហ្វឹកហាត់​ម្នាក់​របស់​ផលិតកម្ម​នេះ​បាន​និយាយ​ថា​ SM មិន​មាន​វិន័យ​អ្វី​តឹងរ៉ឹងខ្លាំង​ទេ។ ឯតារាសម្ដែង​ Lee Yeon Hee ក៏​បាន​លើក​ឡើង​បែប​នេះ​ដែរ ថា​ផលិតកម្ម​មិន​ប្រកាន់​ទោស​អ្វី​ឡើយ​ទាក់ទង​រឿង​នេះ ប៉ុន្តែ​ពួកគេ​ត្រូវ​ប្រឈម​បញ្ហា​ជាមួយ​នឹង​តារា​ រាល់​ពេល​ដែល​ព័ត៌មាន​ស្នេហា​របស់​តារា​ត្រូវ​គេ​ចាប់​បាន៕

Lee Yeon Hee

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់