• 2020-08-07 03:37:36
  • ព័ត៌មាន

ប្រពន្ធ​តារា​កំប្លែងជើង​ចាស់​ហុងកុង​ Eric Tsang ទទួល​មរណភាព​ហើយ

  • 2020-08-07 03:37:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយា​របស់តារាកំប្លែង​ Eric Tsang​ គឺ​លោកស្រី​ Rebecca Chu បាន​ទទួល​មរណភាព​ ដោយសារ​ជំងឺ​មហារីកនៅ​ថ្ងៃ​ទី ០៣ ខែសីហា​ ឆ្នាំ ២០២០។

ផ្អែក​តាម​បណ្ដាញ​ផ្សព្វផ្សាយ អ្នក​ស្រី Rebecca គឺជា​ប្រពន្ធ​ទី ២​របស់​​តារាកំប្លែង​ Eric Tsang និង​ក៏ជា​ម្ដាយ​របស់​តារាសម្ដែង​ និង​ជា​អ្នកដឹកនាំ​រឿង​ Derek Tsang ដែរ។ ដោយសារ​ជំងឺ​ធ្វើ​ទុក្ខ​ខ្លាំង​ពេក​ អ្នក​ស្រី​ត្រូវ​ចេញ​ចូល​ពេទ្យ​ញឹកញាប់​នៅ​ប៉ុន្មាន​ខែចុង​ក្រោយ។

(រូបខាងឆ្វេង) Rebecca និង​ Eric, (រូបខាងស្ដាំ) Rebecca និង​ Derek

តាម​សម្ដី​របស់ Derek ដែល​ជា​កូន​ប្រុស​បាន​បញ្ជាក់​ថា​ ម្ដាយ​របស់​លោក​បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី​ ០៣ ខែសីហា ឆ្នាំ ២០២០ នៅ​មន្ទីរពេទ្យ Hongkong Sanatorium & Hospital។

មួយ​វិញ​ទៀត​ គ្រួសារ​សម្រេច​ជូន​ដំណើរ​អ្នក​ស្រី​ Chu ជាលើក​ចុង​ក្រោយ​ជា​លក្ខណៈគ្រួសារ​ ដោយ​ស្ងប់ស្ងាត់​បំផុត តបតាម​ការ​ចង់បាន​របស់​ម្ដាយ​ និង​ក៏​ព្រោះ​តែ​ម្ដាយ​ជា​មនុស្ស​មិន​សូវ​បង្ហាញ​អ្វី​ទៅ​សាធារណជន។ ជាមួយ​គ្នា​នោះ​ក្រុម​គ្រួសារ​សព​ក៏​អរគុណ​ដល់​ការបារម្ភ​របស់​អ្នកគ្រប់គ្នា​ផងដែរ។

​សម្រាប់​ទំនាក់ទំនង​ប្ដី​ប្រពន្ធ​វិញ​ លោក​ Eric Tsang និង​ Rebecca Chu មាន​កូន​ប្រុសជាមួយគ្នា ២​នាក់​ ដោយសារ​តែ​ចូលចិត្ត​រស់​នៅ​បែប​ស្ងប់ស្ងាត់ពេក​ អ្នក​ស្រី Chu ក៏​សម្រេច​ទៅ​រស់​នៅ​ប្រទេស​កាណាដា​ជាមួយ​កូន​ទាំង២។ ប្ដី​ប្រពន្ធ​ ១គូ​នេះ រស់​នៅ​បែក​គ្នា​ជាង​ ២០​ឆ្នាំ​ហើយ ហើយ​សម្ព័ន្ធភាព​ពួកគេ​ក៏​មិន​មែន​ស្អិតល្មួត​ ឬ​ផ្អែម​ល្ហែម​ដូច​មហាជន​គិត​ដែរ៕

ប្រភព៖ 8day ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់