• 2020-08-07 04:22:32
  • ព័ត៌មាន

តារាថៃ ៤​គូ​នេះ​នឹង​រៀបការ​ឆាប់ៗ ក្រោយ​មើល​ចិត្តថ្លើមគ្នាអស់ចិត្ត

  • 2020-08-07 04:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាក់ទង​គ្នា​ក៏​យូរហើយ​ដែរ ឯក្ដី​ស្រឡាញ់​ក៏​កាន់​តែ​ជ្រាលជ្រៅ​ និង​ធ្វើ​ឲ្យ​ដៃគូ​ស្នេហា​យល់ពីគ្នា​កាន់​តែ​ច្រើន។ ដូច​តារា ៤​គូ​នេះ​ អ្នកគាំទ្រ​ច្បាស់​ជា​ដឹង​ច្បាស់​ថា​តើ​ពួកគេ​ចាប់​ដៃគ្នា​សាង​ជីវិត​គូ​យូរ​ថ្ងៃខែ​យ៉ាងណា ហើយ​គ្រប់​គ្នា​តែង​បន់​ឲ្យ​រៀបការ​នឹងគ្នា​ទៀត​ផង។

ជាក់ស្ដែង​ ក្ដី​សង្ឃឹម​របស់​អ្នក​គាំទ្រ​ក៏​ជិត​ក្លាយ​ជា​ការពិត​ ព្រោះ​ថា​ តារា​ ៤គូនេះ​បាន​ប្រកាសជា​ជំហាន​ថ្មី​នៃ​ជីវិត​គូ និង​បង្ហាញ​តម្រុយ​ថា​ឆាប់ៗ​ពួកគេ​នឹង​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ពេញ​លេញ។

១. Kaew Jarinya និង Toni Rakkaen

Toni បាន​សុំ​ Kaew រៀបការ​ជា​ផ្លូវការ​កាល​ពី​ខែមិថុនា ឆ្នាំ​២០២០ ហើយ​ឆាប់ៗ​ពួកគេ​នឹង​រៀបការ​ជាមួយ​គ្នា។ ទំនាក់​ទំនង​ស្នេហា​របស់​ពួកគេ​គឺ​ជាង​ ១ឆ្នាំ​ហើយ។

២. Koy Rachwin និង Toon Artiwara

កាល​ពី​ថ្ងៃទី១៤ ខែ​កុម្ភៈ​ ឆ្នាំ២០២០ Toon Artiwara បាន​សុំ​ Koy រៀបការ​ ក្រោយ​ភ្ជាប់​ចំណង​ស្នេហ៍​ជាង​ ១០​ឆ្នាំកន្លងមក។ ដំណឹង​ល្អ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ និង​រីករាយ​សាទរ​ជា​ខ្លាំង។

៣. Rodmay Kaneungnij និង​មិត្តប្រុស

តារាស្រី​រូប​នេះ​ក៏​ជិត​មាន​ដំណឹង​ល្អ​ដែរ នោះគឺ​នាង​នឹង​រៀបការ​ជាមួយ​នឹង​មិត្តប្រុស (អ្នក​ដែល​ស្ថិត​នៅ​ក្រៅ​រង្វង់សិល្បៈ) ក្នុង​ពេល​ឆាប់ៗ​ដូចគ្នា។

៤. Baitoei Zuvapit និង​ Patchai Pukdesusook

១គូនេះ​ក៏​ផ្អែមល្ហែម​នឹង​គ្នា​មិន​ធម្មតា​ដែរ ទំនាក់​ទំនងកាន់​តែ​ល្អ​ក៏​ជម្រុញ​ចិត្ត​ Patchai សុំ​ Baitoei រៀបការ​តែម្ដង​នៅ​ខែមីនា ឆ្នាំ ២០២០ ដូចនេះមិន​យូរទេ​ មង្គលការ​នឹង​ប្រារព្ធ​ឡើង​ឆាប់ៗ។ យ៉ាង​ណា​មិញ​ ពួកគេ​ទាក់ទង​ស្រឡាញ់​គ្នា ៤​ឆ្នាំ​ហើយ៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់