• 2020-08-10 03:20:00
  • ព័ត៌មាន

Simon Cowell ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះភ្លាមៗ ក្រោយ​ជិះធ្លាក់​ពីលើ​កង់

  • 2020-08-10 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាទូរទស្សន៍​វ័យ​ ៦០​ឆ្នាំ Simon Cowell ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ដោយសារ​លោកធ្លាក់​ពី​លើ​កង់​អេឡិចត្រូនិក​មួយ​គ្រឿង​ ពេល​សាក​ល្បង​ជិះ​នៅ​ផ្ទះ​ ក្នុង​ទីក្រុង​ Malibu រដ្ឋ California កាល​ពី​ថ្ងៃ​ទី០៨ ខែសីហា។

ដោយសារ​គ្រោះ​ថ្នាក់​នេះ​ បណ្ដាល​ឲ្យ​លោក​ត្រូវ​រង​របួស​ប៉ះពាល់​ខ្នង ប៉ុន្តែ​បើ​តាម​អ្នក​តំណាង​របស់​លោក​ផ្ទាល់​ បាន​បញ្ជាក់ថា​ពេល​នេះ​ Simon មិន​មាន​បញ្ហា​អ្វី​ខ្លាំង​ឡើយ ហើយ​ក៏កំពុង​សម្រាក​ព្យាបាល​ ក្រោម​ការ​យក​ចិត្ត​ទុកដាក់​របស់​ក្រុម​គ្រូពេទ្យ​ដែរ។

អ្នកនាំពាក្យ​ដដែល​ក៏​បាន​បន្ថែម​ដែរ​ថា​ ដោយសារ​តែ​ប៉ះពាល់​ឆ្អឹង​ខ្នង​ដួចនេះ​ Simon ក៏​នឹង​ត្រូវ​វះកាត់​ដែរ​កាលពី​ថ្ងៃទី ០៩៕

ប្រភព៖ 8day ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់