• 2020-08-11 04:02:13
  • ចម្រៀង

មើល​ចុះ! មាស សុខសោភា​ ប្ដេជ្ញាបន្ដរក្សាកាដូជូនយុវវ័យ

  • 2020-08-11 04:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ល្បីឈ្មោះ​ដែល​មិន​ទាន់​មាន​លំនឹង​ក្នុង​ផលិតកម្ម​ណា​មួយ​ឡើង​វិញ ក្រោយ​ដើរ​ចេញ​ពី​ផលិតកម្ម​ថោន គឺ​កញ្ញា មាស សុខសោភា និយាយ​ថា ទៅ​ថ្ងៃ​អនាគត​នាង​នឹង​បន្ត​ធ្វើ​បទ​ចម្រៀង​ជាកាដូ​ជូន​ដល់យុវវ័យ​ជា​ដរាប។

មាស សុខសោភា ធ្លាប់​បញ្ជាក់​ប្រាប់ Sabay ថា នៅ​ពេល​ណា​ដែល​នាង​បាន​ឈរជើង​ក្នុង​ផលិតកម្ម​ណា​មួយ​ច្បាស់​លាស់​ហើយ​នោះ នាង​នឹង​បង្កើន​ការ​ផលិតបទ​ថ្មីៗ​ក្នុង​សម័យ​ទំនើប​ដើម្បី​បម្រើ​អារម្មណ៍​យុវវ័យ តែ​ក៏​មិន​ចោល​បទ​ចម្រៀង​ចាស់ៗ​ទាក់ទង​នឹង​ប្រពៃណី​ខ្មែរ​ដូចជា៖បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ភ្ជុំបិណ្ឌ និង​បុណ្យ​អុំទូក បានដែរ។

សោភា៖"ខ្ញុំនឹង​បង្កើន​ការ​ផលិត​បទ​ថ្មីៗ​ដែល​យុវវ័យ​ចូល​ចិត្ត ព្រោះ​យើង​អត់​អាច​ចោល​យុវវ័យ​បាន​ទេ ដោយ​យើង​ត្រូវ​តែបង្ហាញ​ដល់​ពួកគាត់​ថា​តើ​ចម្រៀង​សម័យ​ឥឡូវ​នេះ គេ​បាន​ដើរ​ដល់​ណា​ហើយ"។

តារា​ចម្រៀង​ដែល​ធ្លាប់​ឈរជើង​នៅ​ផលិតកម្ម​ថោន​ជាង​៩​ឆ្នាំ បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ផលិតកម្ម​នេះ​ កាល​ពី​ដើម​ឆ្នាំ​២០២០ ដោយ​នាង​លើក​ហេតុផល​ថា​ខ្វះ​ការ​ជួយជ្រោមជ្រែង​ផ្នែក​ការ​ផលិត​បទ​ចម្រៀង​របស់​នាង។ បច្ចុប្បន្ន សោភា កំពុង​រស់នៅ និង​រកស៊ី​ជាមួយ​បងប្អូន​នៅ​ឯ​ស្រុក​កំណើត ហើយ​សល់​ពេល​ពី​ការ​ធ្វើ​ជំនួញ​នោះ នាង​ក៏​បាន​ធ្វើ​បទ​ចម្រៀង​ថ្មីៗ​សម្រាប់​យុវវ័យជាច្រើន ដើម្បី​បង្ហោះ​តាម​បណ្ដាញ​សង្គម​ជា​បន្ត​បន្ទាប់ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់