• 2020-08-12 05:04:45
  • ចម្រៀង

ដឹងអត់ថា តន់ ច័ន្ទសីម៉ា នឹងដំណើរការច្រៀងផ្លូវការជាមួយតារាថៃនៅពេលណា?

  • 2020-08-12 05:04:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Navatra Thailand ដែល​ជា​ផលិតកម្ម​ថ្មីស្រឡាង​មួយ​នៅ​ថៃ បាន​សហការ​វិនិយោគ​លើ​វិស័យ​ចម្រៀង​រួម​គ្នាជាមួយ Galaxy Navatra ដោយ​ចាប់​ផ្ដើម​ដំណើរការ​នៅ​ខែ​កញ្ញា ឆ្នាំ​២០២០ ខាង​មុខ​នេះ​ហើយ។

អ្នក​ចាត់ការ​ទូទៅ​របស់​ផលិតកម្ម​Galaxy Navatra លោក យឹម តាស្រង់ ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី១២ ខែ​សីហា នេះ​ថា បន្ទាប់​ពី​ភាគី​ថៃ​ធ្វើ​compeign លើ​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា"ចូល​ដណ្ដឹង​បងទៅ"​ដែល​ច្រៀង​រួម​គ្នា​ដោយ​តារា​ចម្រៀង​ខ្មែរ តន់ ច័ន្ទ​សីម៉ា និង​តារា​ចម្រៀង​ប្រុស​ថៃ​ម្នាក់​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នោះ គឺ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​កក្រើក​នៅ​ថៃ។ ដូច្នេះ​ តន់ ច័ន្ទសីម៉ា នឹងដំណើរការច្រៀងជាផ្លូវការមួយតារាថៃចាប់ពីខែក្រោយហើយ។

យឹម តាស្រង់៖"អ្នក​ចម្រៀង​ក្នុង​ផលិតកម្ម​យើង​នៅ​ខ្មែរ​ផ្សេង​ទៀត អាច​នឹង​ចូល​រួម​ពេល​ក្រោយ តែ​ជំហាន​ដំបូង​នេះ​ខាង​ថៃ​គេ​ដៅ​យក​តែ តន់ ច័ន្ទសីម៉ា ម្នាក់​សិន ដើម្បី​ទៅ​ចម្រៀង​ជាមួយ​តារា​គេ​ល្បីៗ​ជា​ច្រើន​រូប​ផ្សេង​ទៀត"។

កាល​ពី​យប់​ថ្ងៃទី១១ ខែ​សីហា ឆ្នាំ​២០២០ ផលិតកម្ម​Galaxy Navatra បាន​បញ្ចេញ​ព័ត៌មាន​ដ៏​ភ្ញាក់​ផ្អើល​មួយ​ថា តន់ ចន្ទសីម៉ា ជា​តារា​ចម្រៀង​ដំបូង​បង្អស់ បន្ទាប់​ពី​ទទួល​បាន​សន្ទុះ​គាំទ្រ​ខ្លាំង​នៅ​កម្ពុជា ខណៈ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​របស់​ប្រទេស​ថៃ​មក​វិយោគ​លើ​វិស័យ​ចម្រៀង​រួមគ្នា​ជាមួយ​ក្រុមហ៊ុន Galaxy Navatra ដោយ​ដាក់​ឈ្មោះ​ថា Galaxy Navatra Thailand ។

ក្នុងនោះក៏មានវត្តមាន តន់ ចន្ទសីម៉ា ម្នាក់​ផង​ដែរ​ដែល​ច្រៀង​ជា​ភាសា​ថៃ​ក្នុង​ចំណោម​វត្តមាន​តារា​ចម្រៀង​ល្បីៗ​ថៃ​ផ្សេងទៀត​ដែល​រួម​នៅ​ក្នុង​ផលិតកម្ម ហើយ​អាច​នឹង​ឈាន​ទៅ​ដល់​កុងត្រា ប្រទេស​ផ្សេង​ទៀត​នៅអាស៊ី៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់