• 2020-08-18 04:12:00
  • ព័ត៌មាន

ស្រឡាញ់​ទើប​តស៊ូ! សម្ដែង​របាំ​ម្ដង​ត្រូវ​ការ​ពេល​ហាត់​សម​យូរ​ដល់​ម្ល៉ឹង

  • 2020-08-18 04:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនិកជន​ភាគ​ច្រើន​ដែល​បាន​មើល​ការ​សម្ដែង​របាំ​កន្លង​មក អាច​នឹង​មិន​ដឹង​ថា ការ​ហាត់​សម​របាំ​មុន​ចេញ​សម្ដែង​ជា​សាធារណៈ ត្រូវ​ការ​ចំណាយ​ពេល​ហាត់​សម​យូរ​ប៉ុណ្ណា​នោះ​ឡើយ ថ្ងៃ​នេះ​អ្នក​នឹង​បាន​ដឹង។

បើ​តាម​ទីប្រឹក្សា​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​អ្នក​ស្រី ប៉ែន សុខហួន បាន​ប្រាប់ Sabay ថា ការ​ហាត់​សម​របាំ​មុន​ចេញ​សម្ដែង​ម្ដង​ៗ ត្រូវ​ការ​ពេល​ហាត់​យូរ​ ឬ​ឆាប់ អាស្រ័យ​ទៅ​តាម​កម្ម​វិធី​តូច​ ឬ​ធំ និង​អា​ស្រ័យ​ទៅ​តាម​ប្រភេទ​របាំ​ដែរ។ របាំ​ដែល​ត្រូវ​សម្ដែង​ក្នុង​កម្ម​វិធី​ថ្នាក់​ជាតិ​ធំ​ៗ ត្រូវ​ការ​ពេល​ហាត់​សម​យូរ​ រហូត​ទៅ​ដល់​៣​ខែ​ ឬ​លើស​ពី​នេះ ហើយ​បើ​ត្រូវ​យក​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស ក្នុង​កម្ម​វិធី​ខ្នាត​អន្តរជាតិ​ទៀត​នោះ​រឹតតែ​យូរ ព្រោះ​ត្រូវ​ខំ​សម្រិត​សម្រាំង។ អ្នក​ស្រីបន្ថែម​ថា របាំ​ខ្លះ​ក៏​ចំណាយ​ពេល​ហាត់​សម​តិច​ដែរ គឺ​ប្រហាក់​ប្រហែល​កន្លះ​ខែ​ឬ​ មួយ​ខែ ព្រោះ​របាំ​នោះ​រាំ​រយៈ​ពេល​ខ្លី​ និង​ខ្នាត​តូច។

ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈអ្នកស្រី ប៉ែន សុខហួន

“វា​អត់​ទៀង​ដែរ របាំ​ខ្លះ​តូច​យើង​ត្រូវ​ការ​ពេល​ហាត់​តិច​ថ្ងៃ​ទេ តែ​បើ​របាំ​នោះ​ត្រូវ​សម្ដែង​ក្នុង​កម្ម​វិធី​ធំ​ៗ និង​ថ្នាក់​អន្តរជាតិ​យើង​ត្រូវ​ខំ​សម្រិត​សម្រាំង ម្យ៉ាង​ទៀត​វា​ទៅ​តាម​ពេល​វេលា​របស់​សិល្បករ​ដែរ អ្នក​ខ្លះ​គាត់​រវល់​អត់​បាន​ហាត់​រាល់​ថ្ងៃ​ទេ ជួន​ទៅ​១សប្ដាហ៍​ហាត់​បាន​២ថ្ងៃ ឬ ៣ថ្ងៃ អី​ហ្នឹង”។

គ្រូ​បង្ហាត់​របាំ​រូប​នេះ​បញ្ជាក់​បន្ថែម​ថា របាំ​ខ្លះ​មាន​ទំហំ​តូច និង​ជា​ស្នាដៃ​ចាស់ ត្រូវ​ការ​ពេល​ហាត់​សម​មិន​ច្រើន​ទេ តែ​បើ​របាំ​ដែល​ជា​ស្នាដៃ​ដំឡើង​ថ្មី ត្រូវ​ចំណាយ​ពេល​ហាត់​សម​យូរ៕

អត្ថបទ៖ សាគុណ

មតិយោបល់