• 2020-08-17 01:10:00
  • ព័ត៌មាន

ទើបចេញ Teaser «លួចស្រលាញ់» ធ្វើឲ្យអ្នកមើលឆ្ងល់ចុងក្រោយតួប្រុសមួយណាបានក្បែរតួស្រី

  • 2020-08-17 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Teaser រឿង «លួចស្រលាញ» ទើបចេញពិតជាកន្ត្រាក់អារម្មណ៍ណាស់ ជាមួយការបញ្ចេញសាច់រឿងតិចៗ តែច្បាស់ៗឲ្យអ្នកមើលអាចទាយដឹងថា វាជាប្រភេទរឿងបែបស្នេហាត្រីកោណ ដែលមានតួឯកស្រីម្នាក់ និង តួប្រុស ២នាក់។

តួឯកស្រី ឈ្មោះ ពិសី សម្តែង ដោយតារារូបស្រស់សោភា វ័យ ២១ឆ្នាំ កញ្ញា ដេត ស្រីនាឌ ដែលទើបតែប្រឡូកក្នុងវិស័យសម្តែង ក្រោយជាប់ជាកញ្ញាឯក Miss Grand 2019 ។ ចំណែកតួប្រុស មាន ២រូប គឺ តួប្អូនប្រុស ឈ្មោះ វីដ សម្តែងដោយតារាសម្បុរស្រអែម រាងខ្ពស់សង្ហារ វ័យ ២៥ឆ្នាំ ដេវីដ នៃក្រុមតូច ( Small World Small Band) និង តួប្រុសម្នាក់ទៀត​ ឈ្មោះ នីត ដើរតួជាបងប្រុសបង្កើតរបស់ វីដ សម្តែងដោយ តារាសម្តែងស្រដៀងតួប្រុសកូរ៉េ វ័យ ២៦ឆ្នាំ គឺលោក មឿន ឯកសុភារិទ្ធ

គ្រាន់តែបើកឆាក Teaser មកភ្លាមតួស្រីបានធ្វើឲ្យអ្នកមើលឆ្ងល់មិនតិចទេ ពេលនាងស្រែកសួរ វីដថា «​ វីដគិតថាបងនីតអាចស្រលាញ់ខ្ញុំវិញអត់ ?» វាពិតជាប្លែក ខុសពីរឿងខ្មែរយើងសម័យមុន ដែលតួស្រីច្រើនជាប្រភេទអ៉ឹមអៀន មិនហ៊ាននិយាយត្រង់ៗពីអារម្មណ៍ខ្លួនច្បាស់ៗ ដូចតួស្រីពិសីនេះឡើយ ។ ហើយ​តាម​រយៈ​ការ​រៀបរាប់​របស់​តួ វីដ រឹតតែធ្វើ​ឲ្យ​អ្នកមើលរឹតតែ ឆ្ងល់ថា​ចុងក្រោយ​តួប្រុសមួយណា​បានក្បែរ ពិសី ។​

រឿងខ្លី « លួចស្រលាញ់ » និយាយពីរឿងរ៉ាវលាក់ទុកក្នុងចិត្តជាច្រើនឆ្នាំ របស់មនុស្សបីនាក់ ដែលបានធំឡើងជាមួយគ្នា គឺ ពិសី , វីដ , និង នីត ដែលម្នាក់ៗ កំពុងស្វែងរកចម្លើយ សម្រាប់ក្តីស្រលាញ់ មិត្តភាព បងប្អូន ស្នេហា ការយកចិត្តទុកដាក់ ការលះបង់ ក្តីស្រមៃ និងការចង់បានពិតប្រាកដរបស់ខ្លួន។

ចង់ដឹងថា សាច់រឿងគួរឲ្យចាប់អារម្មណ៍ប៉ុណ្ណា តោះ! មើល Teaser លេងសិនទម្រាំរឿងពេញចេញឆាប់ៗនេះ ៖

ណារីតា

មតិយោបល់