• 2020-08-17 11:38:47
  • ជីវិតតារា

ឈិន មុន្នីនាថ៖​ ដល់គូហើយ ចង់ប្រកែកក៏មិនបានដែរ

  • 2020-08-17 11:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួអង្គ​ឯក​ស្រីក្នុង​រឿង​ភាគ "អ្នក​ម៉ាក់​វ័យ​ក្មេង" ឈិន មុន្នីនាថ ព្រលយ​ពាក្យ​ថា "បើ​នាង​ដល់​គូ​ហើយ​ចង់​ប្រកែក​ក៏​មិន​បាន​ដែរ"។ នាង​ បាន​ត្រៀម​ចិត្ត​ទទួល​យក​ដៃ​គូ​ជីវិត​រួច​ហើយ ត្បិតថា​បច្ចុប្បន្ន​មិន​ទាន់​មាន​សុភាព​បុរស​ណា​ម្នាក់​ចូល​មក​ចែចូវនៅឡើយនោះ។

គេ​សង្កេត​ឃើញ​កញ្ញា ឈិន មុន្នីនាថ ដែល​ពេល​នេះ​មាន​វ័យ​ ១៨​ឆ្នាំ​ហើយ ហាក់​មិន​សូវ​ខ្វាយខ្វល់​នឹង​រឿង​ស្នេហា ឬ​មាន​ភាព​ស្និទ្ធ​ស្នាល និង​លេងសើច​ច្រើន​ជាមួយ​បុរស​ណា​ម្នាក់​ក្រៅ​ពី​លោក នូ ឧសភា ដែល​ជា​តួ​អង្គ​ឯក​ប្រុស​សម្ដែង​រឿង​ជាមួយ​គ្នា​នោះ​ទេ។

ប៉ុន្តែ​នាង​ធ្លាប់​បញ្ជាក់​ថា រវាង​រូបនាង និង​លោក នូ ឧសភា បាន​ស្រឡាញ់​រាប់​អាន​គ្នា​ដូច​ជា​បងប្អូន​បង្កើត ព្រោះ​នៅ​ក្រៅ​ឆាក​ពួកគេ គឺ​ជា​មនុស្ស​ចូលចិត្ត​លេងសើច និង​ញ៉េះញ៉ោះ​ដាក់​គ្នា​ច្រើន​បំផុត។

ឈិន មុនី្ននាថ បញ្ជាក់​ថា មក​ដល់​វ័យ​នេះហើយ នាង​មិន​ធ្លាប់​ជួប​នឹងរឿង​ស្នេហា​បែកបាក់​នោះ​ទេ ហើយ​បច្ចុប្បន្ន​ក៏​មិន​ទាន់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ណាម្នាក់​ដែរ ព្រោះនាង​រវល់​នឹង​ការងារ​រកស៊ី និង​អាជីព​សម្ដែង​ រហូត​ដល់​ពេល​ខ្លះ​ នាងមិនដែលគិត​ដល់​រឿង​មាន​គូរ​ស្រករ​អ្វី​ឡើយ។

ឈិន មុនី្ននាថ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​អាយុ​៧​ឆ្នាំ ហើយ​ប្រជាប្រិយភាព​របស់​នាង​ចាប់​ផ្ដើម​ឡើង​ខ្ពស់​តាំង​ពី​ឆ្នាំ​២០១៩ តាម​រយៈ​រឿង"អ្នក​ម៉ាក់​វ័យ​ក្មេង"។ រូប​សម្រស់​របស់​តួឯក​ស្រី​រូប​នេះ បាន​បង្អួត​ដល់​ហ្វូង​កន្លង់​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​មិន​តិច​ទេ ប៉ុន្តែ​រយៈ​ពេល​១១​ឆ្នាំ​ដែល​នាង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មក​នេះ មិន​ទាន់​មាន​បុរស​ណា​ម្នាក់​មាន​ភាព​ក្លាហាន​មក​សារភាព​សុំ​ស្នេហ៍​នៅ​ឡើយ ហើយនាងក៏ពោលថា"​ដល់​គូរ​ពេល​ណា​គឺ​ពេល​ហ្នឹង​ចុះ"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់