• 2020-08-24 03:44:56
  • ព័ត៌មាន

Fan ខំផ្គូរផ្គងយ៉ាងណា ក៏ Lisa និង​ BamBam មិនអាចធ្វើជាគូស្នេហ៍បាន ព្រោះអ្វី?

  • 2020-08-24 03:44:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BLACKPINK និង​ GOT7 គឺ​ជា​ក្រុម​ K-Pop ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ និង​ក៏ជា​ក្រុម​ដែល​មាន​សមាជិកជនជាតិ​ថៃ​ដូចគ្នា គឺ Lisa និង​ BamBam។

BamBam និង​ Lisa

អ្នក​ទាំង​ ២ជា​តារា​ដែល​មាន​ប្រភពកំណើត​ចេញពី​ប្រទេស​ថៃ​ ដោយបាន​ផ្សងព្រេង​ទាំង​វ័យ​ក្មេង​មក​ប្រទេសកូរ៉េ​ ដើម្បី​សម្រេច​បំណងប្រាថ្នា​លើ​វិថី​ K-Pop។ គ្រូបង្វឹក​ម្នាក់​ដែល​ជា​គ្រូបស់​ពួកគេ គឺ​ គ្រូ Koy បាន​បង្ហាញ​មុខ​ផ្ដល់​បទ​សម្ភាស​ឲ្យ​វិបសាយ​ MGR Online ដោយ​បាន​ទម្លាយ​រឿង​រ៉ាវ​មួយចំនួន​ពី​អតីត​កូនសិស្ស​របស់​ខ្លួន​ទាំង ២​នេះ។​

គ្រូ Koy

គ្រូ Koy គឺ​ជា​គ្រូបង្ហាត់​ច្រៀង​ ដែល​បាន​បង្វឹក​តារា​ចម្រៀង​ថៃ​ល្បីៗ​ជា​ច្រើននាក់​នាពេល​កន្លងមក។ អ្នកស្រី​បាន​ឲ្យ​ដឹង​ថា​ Lisa ជា​ក្មេង​ឆ្លាត​ រហ័សរហួន​ ពោរពេញទៅដោយភាពរីករាយ និង​យក​ចិត្តទុកដាក់​ក្នុង​ការ​ហ្វឹកហាត់​ខ្លាំង។ នាង​គឺ​ជា​អ្នក​ដែល​បាន​ណែនាំ​ BamBam ឲ្យ​ស្គាល់ និង​មក​ហាត់រៀនជាមួយគ្រូ Koy តាំងតែពីពួកគេ​នៅ​ក្មេងៗ។

អ្នកគ្រូ​រូប​នេះ​ក៏​បាន​បង្ហើប​ដែរ​ថា​ ពួកគេ​ទាំង​ ២​នាក់​ស្រឡាញ់គ្នា​ប្រៀបដូច​បងប្អូន​បង្កើត និង​ធំដឹង​ក្ដី​ជាមួយ​គ្នាមក​រហូត​ ដូច្នេះ​នេះ​គឺ​ជា​មូលហេតុ​ធំ​ចម្បង​ ដែល​ពួកគេ​គ្មានថ្ងៃ​ស្រឡាញ់គ្នា​ជា​គូស្នេហ៍​បាន​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់