• 2020-08-25 02:35:18
  • ព័ត៌មាន

Charlie Puth ពញ្ញាក់ Fan​ ពេលចេញឃ្លីបខ្លី Cover បទ "Dynamite” របស់ BTS

  • 2020-08-25 02:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាក់ទំនង​របស់​ Charlie Puth និង​ BTS ចាប់​ផ្ដើម​ស្និទ្ធ​ស្នាល​ចាប់​តាំង​ពី​ពួកគេ​ឡើង​សម្ដែង​រួម​គ្នា​លើ​ឆាក​ធំ​នាពេល​កន្លង​មក​មកម្ល៉េះ។ ប៉ុន្តែ​ថ្មីៗ​ លោក​បាន​ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់​ផ្អើល​ពេល​បង្ហាញ​ឃ្លីប​ Cover បទ​ថ្មី​របស់​ BTS។

នៅ​ថ្ងៃទី ២៣ ខែសីហា​ ឆ្នាំ ២០២០ Charlie Puth តារាចម្រៀង​ និង​អ្នកនិពន្ធ​បទចម្រៀង​ជនជាតិ​អាមេរិក បាន​បង្ហោះ​ឃ្លីប​ Cover ខ្លី​មួយ​ ដែល​គ្រប់គ្នា​ដឹង​ច្បាស់​ថា​ជា​បទ​ «Dynamite» របស់​ BTS។ ឃ្លីប​ដែល​មាន​ប្រវែង​ ៩វិនាទី​នេះ​ Charlie ច្រៀង​ផ្ដើម​ដំបូង​វគ្គ​របស់​ Jungkook ពេល​បើក​ក្បាល​ដំបូង។

មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​​ ARMYកត់សម្គាល់​នូវ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង Charlie Puth និង​ BTS។ ដូច​កាល​ពី​ឆ្នាំ ២០១៧ Jimin និង​ Jungkook បាន​ Cover បទ​ «We Don’t Talk Anymore» សម្រាប់​ BTS FESTA និង​កាល​ពី​ឆ្នាំ ២០១៨​ Charlie បាន​ទៅ​កាន់​ទីក្រុង​សេអ៊ូល​ដើម្បី​សម្ដែង​ជាមួយ​ BTS ក្នុង​កម្មវិធី​ «MBC Plus X Genie Music Awards»៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់