• 2020-08-25 09:01:04
  • ព័ត៌មាន

ប្រពៃណីណាស់ ដេវីដ ធ្វើ​បុណ្យ​ចែក​ទាន​ដល់​អ្នក​ក្រ​ខ្សត់​ជា​ច្រើន ក្រោយ​ពេល​ចាក​ផ្នួស​ត្រឡប់​មក​រាជធានីវិញ

  • 2020-08-25 09:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ចំណាយ​ពេល​១​ខែ​ក្នុង​ភាព​ជា​សង្ឃ ម្សិលម្ង៉ៃ​នេះ លោក ងួន ចាន់ដេវីដ បាន​ចាក​ផ្នួស​វិញ​ហើយ ហើយ​មុន​ត្រឡប់​មក​បន្ត​កិច្ច​ការងារ​សិល្បៈ​នៅ​រាជធានី​វិញ លោក​បាន​ធ្វើ​បុណ្យ​ចែក​ទាន​ដល់​អ្នក​ក្រខ្សត់​ជា​ច្រើន។

ទេព បូព្រឹក្ស បាន​បញ្ចេញ​ពី​ដំណឹងនេះ​នៅ​លើ​ហ្វេសប៊ុក ពេល​សុខ​ចិត្ត​លះបង់​ចំណាយ​ពេល​វេលា​សម្រាក​​របស់​នាង មិន​ទៅ​ដើរ​កម្សាន្ត​នៅ​ទី​កន្លែង​នានា ហើយ​ងាក​មក​រៀប​ចំ​ដំណើរ​ទៅ​ទទួល​គូស្នេហ៍​ដែល​ត្រូវ​សឹក​លា​ជីវភាព​ជា​សង្ឃ​មក​ជា​សាមញ្ញ​ជន​វិញ ដោយ​មាន​មិត្តភ័ក្តិ​រួម​អាជីព​នាង​ប៉ុន្មាន​នាក់​រួម​ដំណើរ​ជាមួយ​ផង។

តាម​រូបភាព​នៅ​លើ​បណ្ដាញ​សង្គម ទាន​ដែល ដេវីដ បាន​បរិច្ចាគ​ជូន​បង​ប្អូន មាមីង ដែល​មាន​ជីវភាព​ខ្សត់​ខ្សោយ​នោះ​រួម​មាន ម្នាក់​ទទួល​បាន​អង្ករ​មួយ​ការ៉ុង និង​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ទៀត។ ត្បិត​ថា​ទាំង​នេះ ហាក់​មាន​ចំនួន​តិច​សម្រាប់​អ្នក​ធូរធារ ប៉ុន្តែ​ហូរហៀរ​ណាស់​សម្រាប់​អ្នក​អត់។ លោក ថ្លែង​ថា "បង្ហើយ​កិច្ច​នៃ​បុណ្យ គឺ​ការ​ចែក​ទាន ដោយ​ពាក្យ​សច្ចៈ​នេះ សូម​អោយ​សេចក្តី​សុខ​កើត​មាន​ដល់​អ្នក​ទាំង​អស់​គ្នា តិច​សម្រាប់​អ្នក​មាន តែ​ពេញ​ទៅ​ដោយ​បច្ច័យ​ទាន​ច្រើន​សម្រាប់​អ្នក​អត់!”។

កាយ​វិការ ក៏​ដូច​ជា​ទង្វើ និង​សំដី​សំដៅ​របស់​តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់ដំបង បាន​ទទួល​ការ​សាទរ និង​កោតសរសើរ​ពី​ទស្សនិកជន ពិសេស​ក្រុម​អ្នក​គាំទ្រ​របស់​លោក ដោយ​ពួក​គេ​បាន​ចូល​មក​ទទួល​យក​បុណ្យ និង​បួង​សួង​ដល់​ម្ចាស់​ទាន​វ័យ​ក្មេង​ជួប​តែ​រឿង​ល្អ​ៗ​ត​រៀង​ទៅ។

លោក ងួន ចាន់ដេវីដ បាន​លះបង់​រឿង​ក្នុង​លោកិយ​ទៅ​សាង​ផ្នួស​រយៈ​ពេល​ខ្លី​នៅ​វត្ត​ល្អាង​កង្កែប កាល​ពី​ថ្ងៃ​ទី ២២ កក្កដា ឆ្នាំ ២០២០។ រហូត​មក​ដល់​ថ្ងៃ​ទី ២៣ សីហា កន្លង​ទៅ​នេះ លោក​ក៏​បាន​សម្រេច​លាចាក​សិក្ខា​បទ មក​កាន់​ភាព​ជា​គ្រហស្ថ​វិញ៕

រូបភាព៖ IG បូព្រឹក្ស

អត្ថបទ៖ ទារិកា

មតិយោបល់