• 2020-08-27 04:47:58
  • ព័ត៌មាន

ប្រើ​តិចនិក​ផ្ទាល់​ខ្លួន​សោះ​នារី Youtuber ជនជាតិ​កូរ៉េ​ម្នាក់​ប្រែ​មុខមាត់​ទៅ​ជា Jennie បេះ​បិទ​ដូច​វេទមន្ត

  • 2020-08-27 04:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​វ័យ​ក្មេង​ដែល​ជា Youtuber ជនជាតិ​កូរ៉េ​ម្នាក់​មាន​ឈ្មោះ​ថា Risabae ត្រូវ​បាន​គេ​ដឹង​ជា​បុគ្គល​មាន​ទេពកោសល្យ​ក្នុង​ការ​តុបតែង​ផាត់​មុខ​ឲ្យ​ដូច​ទៅ​នឹង​តារា​ល្បី​ស្រី​ស្អាត​កូរ៉េ​ជា​ច្រើន​នាក់។ ជាក់​ស្ដែង​តាម​រយៈ​វីដេអូ​ខ្លី​មួយ​នេះ Risabae បាន​បង្ហាញ​ពី​ការ​ប្រែ​ប្រួល​មុខ​មាត់​នាង​ដូច​ទៅ​នឹង សមាជិក Blackping កញ្ញា Jennie។

នៅ​ក្នុង​ការ​តុបតែង​ផាត់​ផ្លាស់​ប្ដូរ​មុខមាត់​របស់​នាង​នេះ Risabae បាន​ជ្រើសរើស​យក​សភាព​មុខ​របស់ Jennie ពី​ការ​សម្ដែង​របស់​តារា​ស្រី​រូប​នេះ​នៅ​ក្នុង​បទ "How You Like That” ដែល​មាន​ក្នុង​កម្មវិធី​តន្ត្រី "Music Core” ដែល​ជា​កម្មវិធី​តន្ត្រី​ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

មិន​ត្រឹម​តែ​ផ្លាស់​ប្ដូរ​មុខមាត់​នាង​ឲ្យ​ដូច​នឹង​សមាជិក​របស់​ក្រុម Blackping ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នារី Youtuber មាន​ទេពកោសល្យ​រូប​នេះ ក៏​បាន​បង្ហាញ​ពី​ការ​ផាត់​មុខ​តាម​រយៈ​វីដេអូ​ថ្មី​មួយ​ទៀត ដែល​ផ្លាស់​ប្ដូរ​មុខ​នាង​ដូច​បេះបិទ​ជាមួយ​នឹង Seo Ye Ji តារា​សម្ដែង​ដ៏​ល្បី​របស់​កូរ៉េ​ក្នុង​វីដេអូ​ភាគ​រឿង "It's Okay to Not Be Okay”។ ស្នាដៃ​របស់ Risabae បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​ភ្ញាក់​ផ្អើល ក៏​ព្រោះ​តែ​សមត្ថភាព​ផាត់​ប្ដូរ​មុខ​របស់​នាង​ទៅ​ជា​មុខ​របស់​តារា​ស្រី​ល្បី​ទាំង​ពីរ​ខាង​លើ ដូច​គ្នា​ខ្លាំង​ពេក។

តោះ...ទស្សនា​ទាំង​អស់​គ្នា!

ប្រភព៖ girlstyle ប្រែ​សម្រួល៖ ទារិកា

មតិយោបល់