• 2020-08-29 05:06:41
  • ព័ត៌មាន

បាញ់មែន! ភាគ១ «លួចស្រលាញ់» ដុតអ្នកមើលបន្តិចហើយ តែល្អមើលម្យ៉ាង (មានវីដេអូ)

  • 2020-08-29 05:06:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​ចេញ​ភាគ ១ ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី ២៧ សីហា ២០២០ នេះ រឿង​ភាគ​ខ្លី បែប​មនោសញ្ចេតនា​យុវវ័យ​សម័យ​ថ្មី ចំណង​ជើង «លួច​ស្រលាញ់» ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​មើល ពិសេស​យុវវ័យ ដោយ​សារ​សាច់​រឿង​ស្រដៀង​រឿង​ពិត​ច្រើន , មើល​ទៅ​សាមញ្ញ តែ​បង្កប់​ចម្ងល់ ឯ​ការ​សម្ដែង​ក៏​ធម្មជាតិ ហើយ​​តួ​ក៏​សុទ្ធ​តែ​​គួរ​​ឲ្យ​ស្រឡាញ់​ទៀត​ មើល​ហើយ​សប្បាយ​ទាយ​សាច់​រឿង ហើយ​​ក្រាស់​​តួ​ទៀត។​

តាម​រយៈ​ការ​ចូល​រួម​យោបល់​របស់​អ្នក​មើល Sabay ស្រង់​បាន​មតិ និង​ចម្ងល់ ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន ដូចជា៖

១. មាន​ហ្វេន​ម្នាក់​បាន​សួរ​ថា ៖ «សម័យ​នេះ​ហើយ​គ្រាន់​តែ​ចង់​សារភាព អី​ក៏​ពិបាក​ម្ល៉េះ ? ហេតុ​អ្វី​បាន​នៅ​សរសេរ​សំបុត្រ​សារភាពទៀត ?» ឆ្លើយតប​នឹង​សំណួរ​នេះ​ អ្នក​និពន្ធ​បាន​បកស្រាយ​ថា ៖ « ទោះ​ជា​សម័យ​ណា​ក៏ដោយ រឿង​សារភាព​នេះ​នៅ​តែ​ពិបាក ពិសេស​ពេល​យើង​មិន​ដឹង​ថា​ម្ខាង​ទៀត​កំពុង​គិត​ម៉េច​ចំពោះ​យើង។ ហើយ​ការ​សរសេរ​សំបុត្រ​សារភាព​ស្នេហា​ទោះ​វា​ហួស​សម័យ​មែន​ តែ​នៅ​តែ​មាន​គេ​ធ្វើ​អីចឹង ដោយសារ​​វា​រ៉ូមែនទិច និង​មាន​ន័យ​ជាង​ ការ​ប្រាប់​ផ្ទាល់ ឬ តាម​ការ​ផ្ញើ​សារ ឬ តាម​ទូរស័ព្ទ ។​ និយាយ​រួម​ តាម​ចំណូចចិត្ត​មនុស្ស​ម្នាក់ៗ ។ តែដោយ​សារម៉ាហឹក​នេះរឿង​អក្សសាស្ត្រ​ និង​ការសរសេ​រកំពុង​ Trendy ខ្លាំង អីចឹង​ក៏​បង្កើតប្លង់​ឲ្យតួស្រីសរសេរសំបុត្រសារភាពស្នេហាទៅ»។

២. ចង់​ដឹង​អី​តិច ចូល search មើល​ចម្លើយ​ក្នុង​ google ភ្លាម ​៖ អ្នក​មើល​ណា​ក៏​ហួស​ចិត្ត​ដែរ ដូច​ឃើញ​ស្រាប់​ក្នុង​ភាគ១​ នេះ​ មុន​ចង់​សារភាព ពិសី​​ធ្វើ​ research មិន​តិច​ទេ តាំង​ពី​របៀប​ស្ទង់​ចិត្ត​ក្រាស់​ថា​មាន​ចាប់​ចិត្ត​លើ​នាង​វិញ​អត់ និង តិចនិក​សារភាព​ផ្សេងៗ​ជាដើម។​

៣. ធ្វើ​ជា​ស្និត​ស្នាល​ជាមួយ​អ្នក​ផ្សេង ឲ្យ​ក្រាស​់ប្រចណ្ឌ ៖ តែ​ពេល​​ក្រាស់​គ្មាន​ប្រតិកម្ម តាំង​ខ្លួន​ឯង​គិត​ច្រើន។ ជាក់​ស្តែង​អ្នក​លួច​ស្រលាញ់គេ តែងតែ គិត​ច្រើន ឬ គិតឥតល្ហែម៉ង (Overthinking) ។

៤. យក​ឡាន​ដឹក​អ្នក​ណា​គេ​ខ្លះ កុំ​បន្សល់​ដាន​ទុក​ដូចតួ​នីត​ឲ្យ​សោះ ៖ ពេល​ខ្លះ​ទោះ​ជា​ខំ​បក​ស្រាយ ក៏​អ្នក​ស្តាប់​ពិបាក​ទទួល​យក​ដែរ។​

៥. ដុត​អ្នក​ចូល​ចិត្ត​ស៊ែរ​ចម្រៀង​គ្នា ៖ មិត្ត​ល្អ ឬ គូ​ស្នេហ៍​ណា​ខ្លះចូល​ចិត្ត​ផ្ញើ​ចម្រៀង​ឲ្យ​គ្នា​ស្តាប់? សំខាន់​ចម្រៀង​មួយៗ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​អារម្មណ៍​អ្នក​ផ្ញើ​ទៅ​កាន់​អ្នក​ទទួល មិន​មែន​ចេះ​តែ​ផ្ញើ​ឲ្យ​ទេ។

៦. យក​លេស​ហៅ​ធាក់​កង់ ព្រោះ​ចង់​ជួប​ក្រាស់​សោះ ៖ ពេល​ក្រាស់​គេ​ហើយ ច្បាស់​ជា​ចង់​ឃើញ​គេ​រាល់ថ្ងៃ រាល់​ម៉ោង​ម៉ង។ ការ​​យក​លេស​ហៅ គេ​ហាត់​កីឡា ឬ ធាក់កង់​អីចឹង គឺ​ជា​វិធីសាស្ត្រ​ល្អ​មួយ​ដែរ ព្រោះ​សម័យ​នេះ គេ​និយាយ​ណាស់​រឿង ធាក់កង់ ឬ​ដើរ​ហាត់​ប្រាណ​ជាមួយ​គ្នា​ជាដើម។​

ចង់​ដឹង​ថា​ដុត​ខ្លាំង ដូច​រៀប​រាប់​ខាង​លើ​អត់​ អាច​​ចូល​មើល​រឿង​ដោយ​ផ្ទាល់​បាន ៖ (សូមចុចលើរូបខាងក្រោមនេះដើម្បីមើលរឿង)

សារ​សំខាន់​មួយ ​ដែល​អ្នក​និពន្ធ ចង់​ផ្តាំ​ទៅ​អ្នក​លួច​ស្រលាញ់​គេ​ទាំងអស់​តាមរយៈ ភាគ១ នេះ គឺ​ «មុន​សម្រេច​ចិត្ត​សារភាព ចំពោះ​មនុស្ស​ដែល​យើង​លួច​ស្រលាញ់ ត្រូវ​គិត​ឲ្យ​ច្បាស់​លាស់ ពិសេស​បើ​មនុស្ស​ដែល​អ្នក​លួច​ស្រលាញ់​ គឺ​ជា​មិត្ត​ល្អ​ទៀត ។ គួរ​ស្ទង់​មើល​ចិត្ត​គេ​ថា​មាន​ចាប់​អារម្មណ៍​អ្នក​ខ្លះ​វិញ​អត់ (មើល​ទៅ​មាន​សង្ឃឹម​អត់? ) រួច​ចាំ​សារភាព បើ​មិន​ដូច្នេះ​ទេ អាច​ក្រោយ​សារភាព​ខុស មើល​មុខ​គ្នា​លែង​ចំ ឬ បាត់​បង់​មិត្ត​ភាព​ជាដើម»។​

ដោយសារ​មូល​ហេតុ​ដូច​រៀប​រាប់​ខាង​លើ​នេះ​ហើយ​ បាន​ជា​តួ​អង្គ​ក្នុង​រឿង​ដែល​បាន​លួច​ស្រលាញ់​គេ​ សុទ្ធ​តែ​ជ្រើសរើស​លាក់​បាំង​អារម្មណ៍​ពិត​ខ្លួន​ឯង​សិន ចាំមើលឱកាសល្អដើម្បីសារភាព ព្រោះ​មិន​ចង់​ឲ្យ​ប៉ះ​ពាល់​ដល់​មិត្តភាព​ជាច្រើន​ឆ្នាំ ។​

តែ​បើ​បន្ត​លាក់​បាំង​រហូត​អីចឹង តើ​បានលទ្ធផលអី ? ចង់​ដឹង​ទាល់តែ​ចាំ​មើល​ភាគ ២ ដែល​ជា​ភាគ​បញ្ចប់ ​នឹង​ចេញ​នៅ​ថ្ងៃ ព្រហស្បតិ៍ ទី ៣ កញ្ញា ២០២០ នេះ វេលា​ម៉ោង ៧យប់ ៕

អត្ថបទទាក់ទង៖ ត្រៀម! ចេញភាគ១ យប់នេះ «លួចស្រលាញ់» មាន ៨ចំណុចត្រូវចិត្តអ្នកមើលខ្លាំង មិនគួររំលង

ណារីតា

មតិយោបល់