• 2020-08-30 10:04:02
  • ព័ត៌មាន

ត្រៀម! តួទាំង ៣ក្នុងរឿង «លួចស្រលាញ់» ណាត់ជួបហ្វេនក្នុង Smart Live Show ល្ងាចស្អែកនៀក

  • 2020-08-30 10:04:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ​ សម្រាប់​ហ្វេន​ដែល​បាន​ក្រាស់​តួ​អង្គ​ទាំង ៣ ក្នុង​រឿង «លួចស្រលាញ់» នា​ម៉ោង ៧យប់ ​ថ្ងៃច័ន្ទ ទី ៣១ សីហា​ ២០២០នេះ ស្មាត អាហ្សាតា ( Smart Axiata) នឹង​អញ្ជើ​ញ​តួទាំង ៣ ចូលរួម ជា​ភ្ញៀវកិត្តិយស​ពិសេស​ ក្នុង​កម្មវិធី Smart Live Show លើ​ហ្វេស​ប៊ុក​ផេក Smart Axiata ដើម្បី​ជួប​ផ្ទាល់​ជាមួយ​ហ្វេន​ទាំងអស់ និង​ត្រៀម​ចែក​រំលែក​​រឿង​រ៉ាវ​ដ៏​គួរចាប់​អារម្មណ៍​ជាច្រើន។​

ក្នុង​រយៈ​ពេល​ពេញ​ ១ ម៉ោង​នេះ ហ្វេន​ទាំងអស់ អាច​ចូលរួម​ លេង​ហ្គេម និង​ Challenge ,សួរ​​សំនួរ​ផ្សេងៗ ឬ ប្រាប់​រឿង​មិន​អស់​ចិត្ត​ ក្រោយ​ពីមើល​​រឿង​ភាគ១ «លួច​ស្រលាញ់» រួច ឬ សួរ​ពី​បទពិសោធន៍ពេលថតរឿង​នេះក៏បាន ទៅ​កាន់​តួ ក្នុង​រឿង ដែល​មាន សី សម្តែង​ដោយ ដេត ស្រីនាឌ , វីដ សម្តែង​ដោយ​​ ដេវីដ (នៃ​ក្រុមតូច Small World Small Band) , និង នីត សម្តែង​ដោយ​ លោក​ មឿន ឯកសុភារិទ្ធ

កុំភ្លេចណា៎! ជួប​គ្នា ក្នុង Smart Live Show លើ​ហ្វេស​ប៊ុក​ផេក Smart Axiata នា​ ម៉ោង ៧យប់ ដល់ម៉ោង ៨យប់​ នៅ​ថ្ងៃច័ន្ទ ទី ៣១ សីហា​ ២០២០ ស្អែក​នេះ

តោះ! ឥលូវ​មាន​សំណួរ​ក្នុង​ចិត្ត ចង់​សួរ​ពួក​គាត់​អត់? អាច​ចូល Comment ក្នុង​ផុស​វីដេអូ​ខាង​ក្រោម​នេះ​បាន​​ ៖

គួរ​បញ្ជាក់​ដែរ​ថា Smart Live Show គឺជា​កម្មវិធី​សប្បាយ​ ៗ (Variety fun show) ដែល​ផ្សាយ​ផ្ទាល់ (Live) នៅ​រៀង​រាល់ថ្ងៃច័ន្ទ លើ​ផេក [Smart Axiata](https://www.facebook.com/SmartAxiata/) ចាប់​ពី​ម៉ោង ៧យប់ ដល់ម៉ោង ៨យប់។​

Smart Live Show ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​កក្កដា នេះ ហើយនឹង​បន្ត​រហូត​ដល់​បំណាច់​ឆ្នាំ ២០២០ ក្នុង​គោល​បំណង​បង្កើត​ភាព​សប្បាយ​រីករាយ​ដល់​​​​ហ្វេន​ទាំងអស់ តាម​រយៈ​កា​រ ​ជួប​ផ្ទាល់​ជាមួយ​អាដូល​ល្បីៗ ជជែកពី​រឿង​ ដែលកំពុង​ពេញនិយម​នៅតាម​បណ្តាញ​សង្គម​ (Trendy) និង​ចាប់​រង្វាន់​ស្វែង​រក​អ្នក​ឈ្នះ iPhone SE ចំនួន ១០រង្វាន់ សម្រាប់​​អតិថិជន Smart ធំ​ហ្ម៎ង និង រង្វាន់ទូរស័ព្ទ realme 6i ចំនួន ៣ រង្វាន់ ជូន​អតិថិជន​ដែល​បញ្ចូល​លុយ​តាម e-top up ផង​ដែរ ហើយ​ការ​ចាប់រង្វាន់នេះ ធ្វើឡើង​ជា​រៀងរាល់សប្តាហ៍ ៕

បើ​មិនទាន់មើលរឿង តោះ! មើលលេង​ឥលូវនេះ​ម៉ង​ទៅ!​ ពេញចិត្ត​ ឬ​អត់ ជួយ​ប្រាប់ផងណា៎!

ណារីតា

មតិយោបល់