• 2020-08-31 03:13:29
  • ព័ត៌មាន

រាជិនីសម្រស់​ប្រចាំ​ K-Pop ដែល​បុរសកូរ៉េ​ពេញ​ចិត្តពេញ​ថ្លើមជាងគេ​បច្ចុប្បន្ន

  • 2020-08-31 03:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ អ្នក​ប្រើ​បណ្ដាញសង្គម​លើ​អ៊ីនធើណិត​ ពិសេស​បុរសៗ បាន​បង្ហាញ​ចំណាប់អារម្មណ៍​រៀងៗខ្លួន​ ពី​តារា​ K-Popនារីៗ​ដែល​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ជាង​គេ​ពី​បុរសកូរ៉េ​ ខ្លួនពេញចិត្តខ្លាំងជាងគេនាពេល​បច្ចុប្បន្ន​នេះ ផ្អែក​លើ​សម្រស់​របស់​តារាទាំងនោះ។

ខាងក្រោម​ជា​ចំណាត់​ថ្នាក់​កំពូល​ទាំង​ ៥៖

១. Sana (ក្រុម TWICE)

ប្រជាប្រិយភាព​របស់ Sana ក្នុង​ប្រទេស​កូរ៉េ​ពិត​ជា​កើន​ឡើង​ខ្លាំង​នាពេល​ចុងក្រោយ ដោយសារ​ភាព​ស្រស់ស្អាត​ គួរ​ឲ្យ​ស្រឡាញ់​របស់​នាង​ចេះ​តែ​បង្ហាញ​ឡើង ធ្វើ​ឲ្យ​បុរសជា​ច្រើន​ចាប់​ចិត្ត​ ព្រងើយ​មិន​បាន។

២. Kim Minju (ក្រុម IZONE)‍*

នាង​ចាប់​ផ្ដើម​មាន​គេ​ចាប់​អារម្មណ៍​តាំង​ពី​ចូល​សិល្បៈ​ភ្លាម​ម្ល៉េះ។ គ្រាន់​តែ​បង្ហាញ​មុខ​ក្នុងវីដេអូ​បទ​ចម្រៀង​ «Trouble» និង​ «Like Paradise» ដំបូង​ភ្លាម​ នាងកើន​ប្រជាប្រិយភាព​បាត់​ទៅ​ហើយ​ ដោយសារ​សម្រស់​ទាក់ទាញ​នេះ​ឯង។ ​

៣. Irene (ក្រុម Red Velvet)

នាង​ត្រូវ​បាន​គេ​ឲ្យ​រហស្សនាម​ថា​ «Original Visual» នារី​ដែល​ស្អាត​ឥតខ្ចោះ​ពីធម្មជាតិ ប្រចាំ​ K-Pop ជំនាន់ទី៣នេះ។ ទម្រង់មុខ​តូច​ល្អ​ ត្របកភ្នែក ២​ជាន់​របស់​នាង​ ក្លាយ​ជា​ទី​ប្រាថ្នា​របស់​បុរសជា​ច្រើន​ ហើយ​សូម្បី​នារីៗ​គ្នា​ឯង​ក៏​ចង់​បាន​មុខ​បែប​នេះ​ដែរ។

៤. Jisoo (ក្រុម BLACKPINK)

នាង​បាន​ទទួល​ក្ដី​ស្រឡាញ់​ពី​បុរសកូរ៉េ​ជា​ច្រើន​ ក្នុង​នាម​ជា​សមាជិក BLACKPINK ដែល​មាន​សម្រស់​ត្រូវ​នឹង​ស្តង់ដា​កូរ៉េ​បំផុត។ ទម្រង់មុខ​របស់​នាង​តែង​ទទួល​បាន​ការ​កោតសរសើរ​ជា​ច្រើន​ពី​មហាជន​ ហើយ​សូម្បី​សមាជិក​ BLACKPINK ៣នាក់​ទៀត​ក៏​សរសើរ​មិន​ដាច់ពីមាត់ថា​ Jisoo មុខ​ស្អាត​ឥតខ្ចោះដែរ។

៥. Naeun (ក្រុម April)

នាង​ត្រូវ​បាន​លើក​ថា​ជា​សមាជិក​ដែល​ល្បី​ឈ្មោះ​ជាង​គេ​ប្រចាំ​ក្រុម ហើយ​បច្ចុប្បន្ន​រឹតតែ​ភ្ញាក់​ផ្អើល​ ដោយសារ​តែ​ Naeun កាន់​តែ​មាន​ប្រជាប្រិយភាព​ ដោយសារ​សម្រស់​ល្អគន់​របស់​នាងនេះ។ កម្ពស់​ ១៦៧សង់ទីម៉ែត្រ​នេះ​ សម​គ្មាន​ទាស់​នឹង​រាង​កាយ​ស្រឡូន និង​មុខ​ដ៏​តូច​ច្រឡឹង​ ទាក់​ចិត្ត​បុរស​កូរ៉េ​ជាទីបំផុត៕

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់