• 2020-09-01 09:58:13
  • ព័ត៌មាន

ល្អ​មើលមែន! តួរឿង «លួចស្រលាញ់» ប្រាប់ពីឈុតពិបាកថត និងពេញចិត្តជាងគេ ដឹងហើយហួសចិត្តណាស់

  • 2020-09-01 09:58:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ តួ​អង្គ នីត និង សី​ ក្នុង​រឿង​ « លួចស្រលាញ់ » បាន​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី Smart Live Show និង​ ត្រូវគេ​សំនួរ​ថា​ជា​ច្រើន​ទាក់​ទង​នឹង​សាច់​រឿង ហើយ​សំនួរ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ គឺ ក្នុង​រឿង​នេះ ឈុត​ណា​ពិបាក​ថត​ជាង​គេ​ ? ស្រលាញ់​ឈុត​ណា​ជាង​គេ ?

ឆ្លើយតប​នឹង​សំនួរ​នេះ តារា​ទាំងពីរ មាន​ចម្លើយ​ដូច​គ្នា ឈុត​ដែល​ពិបាក​ថត និង ស្រលាញ់​ជាង​គេ​បំផុត គឺ ធាក់​កង់។

តួ​សី ដែល​សម្ដែង​ដោយ​ កញ្ញា Miss Grand ដេត ស្រីនាឌ បាន​ឲ្យដឹង​ថា ៖ «និយាយ​រួម ថត​ឈុត​នេះ ​លះ​បង់​ច្រើន​ម៉ង ទាំង​ហាល​ថ្ងៃ​ក្តៅ ហើយ​ឈឺ​គូទ​ដោយ​សារ​ធាក់​កង់​យូរ​ទៀត តែ​ក៏​សប្បាយ​ប្លែក​ម្យ៉ាង​ដែរ។ ឈុត​នេះ​ ខ្ញុំ​ត្រូវ​សម្ដែង​ជា​សប្បាយ​ចិត្ត ញញឹមញញែម ព្រោះ​បាន​ធាក់​កង់​ជាមួយ​ក្រាស់ ហើយ​ថ្ងៃ​ថត​ដំបូង​អីចឹង​ខ្ញុំ​អត់​ដឹង​និយាយ​អី​ជា​​មួយ​គាត់​ទេ អីចឹង​ចេះ​តែ​ទៅ ចង្អុល​មេឃ ចង្អុល​ផ្កាយ ហើយ​សើច​ម្នាក់​ឯង »។

បន្ថែម​លើ​ចំណុច​នេះ តួ នីត សម្ដែង​ដោយ​ លោក មឿន ឯកសុភារិទ្ធ បាន​ឲ្យ​ដឹង​ដែរ​ថា៖ « ជាក់​ស្តែង​ខ្ញុំ​​ថត​ជាប់​ថ្ងៃ​គ្នា អត់​បាន​សម្រាក​សោះ ហើយ​ហត់​ខ្លាំង ​សយ​អី​ឈុត​ថត​ថ្ងៃ​ដំបូង​ហ្នឹង គឺ​ ធាក់កង់​ទៀត ។​ និយាយ​ទៅ​ហួស​ចិត្ត​ដែរ ឈុត​ហ្នឹង​ចេញ​តែ​មួយ​ភ្លែត​មែន តែ​ជាក់​ស្តែង​ពេល​ថត ដើម្បី​បាន​ប្លង់​ស្អាតៗ យើង​ថត​​ស្ទើរ​ជាង​ ៣០ដង ​ហើយ​ហាល​ក្តៅ​ទៀត។ កាន់តែ​ល្អ​សើច​នោះ គឺ ​តួ សី នេះ សួរ​ខ្ញុំ​រហូត​ថា បង​ស្រលាញ់​ខុន​ដូ​មួយ​ណា​ ពណ៌​អី​ចឹង បែប​គ្នា​ចេះតែ​ប្រឹង​រក​អី​និយាយ ហើយ​ខ្ញុំ​ចង់​ជួយ​គាត់ដែរ តែ​ក្នុង​សាច់រឿង​នេះ គេ​អត់​ឲ្យតួនីតហ្នឹង​និយាយអីទេ​ អីចឹងជួយ​និយាយគាត់​អត់បាន គាត់​និយាយ​ម្នាក់ឯង​ » ។

គួរ​ឲ្យ​ស្តាយ​ ដោយ​សារ​បញ្ហា​សុខភាព​ភ្លាមៗ តួអង្គ វីដ ដែល​សម្ដែង​ដោយ​ ដេវីដ នៃ​ក្រុម​តូច ​(Small World Small Band) មិន​អាច​ចូល​រួម​កម្មវិធី Live នេះ​បាន​ដូច​ការ​​គម្រោងទុក។ តែ​លោក​ក៏​បាន​សន្យា ថា​នឹង ចូល​រួម​ក្នុង Live Show នេះ​ជួប​ហ្វេន​នៅ​សប្តាហ៍​ក្រោយ​ដែរ។

តួ​អង្គ​សំខាន់​ទាំង ២ ក៏បាន​បង្ហាញ​ពី ចំណាប់​អារម្មណ៍​ពាក់​ព័ន្ធ​នឹង​សាច់​រឿង​ដែរ​ថា រឿង « លួច​ស្រលាញ់ » ​នេះ​ខ្លី​តែ​មាន​អត្ថន័យ​ល្អ​ ជា​រសជាតិ​ប្លែក ដែល​សូវ​ឃើញ​មាន​ពី​មុន​មក​ទេ ដូច្នេះ​ហើយ​បន្ទាប់​ពី​អាន​សាច់​រឿង​ហើយ ​ទោះ​មមាញឹក​យ៉ាង​ណា ក៏​ពួក​គេ​នៅ​តែ​សម្រេច​ចិត្ត​ចូល​រួម​ស្តែង​ក្នុង​រឿង​នេះ​ទាល់​តែ​បាន។ អីចឹង​សង្ឃឹម​ថា​បង​ប្អូន​នឹង​ចូល​មើល​ទាំងអស់​គ្នា ហើយ​ចែក​រំលែក​ការ​យល់​ឃើញ​ទាក់​ទង​នឹង​សាច់​រឿង​ផង។

ភាគ ២ ដែល​ជា​ភាគ​បញ្ចប់ នឹង​កាន់តែ​ចាក់​ដោត ពិសេស​សម្រាប់​អ្នក​ចូលចិត្ត ដ្រាម៉ា ដែល​នឹង​ចេញ នា​ថ្ងៃ ព្រហស្សតិ៍ ទី ៣ ខែកញ្ញានេះ ម៉ោង ៧យប់ លើ​ហ្វេស​ប៊ុក​ផេក Sabay និង Smart Axiata នា​ម៉ោង ៧យប់

កុំ​ឲ្យ​នឹក​តួ និង​សាច់រឿង​​ពេក ឥលូវ​អាច​​មើល​ភាគ១ លេងៗ សិន​បាន តាម​លីង​ខាង​ក្រោម ហើយ​ជួ​យប្រាប់​ថា​ ពេញចិត្ត​ត្រង់ណា និង​ មិនអស់​ចេញ​ត្រង់​ណា​ ៖

ណារីតា

មតិយោបល់