• 2020-09-01 09:07:13
  • ជីវិតតារា

ពេជ្រ ចរណៃ គាស់​កកាយ​បែកបាក់ស្នេហាជាមួយ​មន្ត្រីរាជការ​មួយ​រូប

  • 2020-09-01 09:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ពេជ្រ ចរណៃ សារភាព​ថា​នាង​ធ្លាប់​ជួប​ស្នេហា​បែកបាក់​ម្ដង​រួចមកហើយ​កាល​ពី​វ័យ​១៧​ឆ្នាំ។ ​រឿងរ៉ាវ​ទាំង​នោះ​ បាន​ធ្វើ​ឲ្យ​នាង​ឈឺចាប់ ប៉ុន្តែ​វា​មិន​បាន​ធ្វើ​ឲ្យ​នាងទន់ជ្រាយ​ងើប​​មុខ​លែង​រួច​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បទ​ពិសោធន៍​ឈឺ​ចាប់​នេះ​ បានធ្វើឲ្យកាន់​តែ​រឹងមាំ ហើយ​បន្ត​អាជីព​សម្ដែង​ដដែល។

ពេជ្រ ចរណៃ​ដែល​ពេល​នេះ​មាន​វ័យ​២៦​ឆ្នាំ កំពុង​មមាញឹក​នឹង​ការ​ងារបណ្ដុះបណ្ដាល​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ដល់​ពលទាហាននៅ "ង៧០" និង​ឆ្លៀត​សម្ដែង​រឿង​ឲ្យ​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ចំនួនផង។ ចរណៃ ហាក់​រឹងមាំ​ណាស់​ទាំង​ការងារ​បណ្ដុះបណ្ដាល​ក្បាច់គុន និង​ការ​សម្ដែង ប៉ុន្តែ​ពេល​ខ្លះ​រឿង​ស្នេហា​បាន​ធ្វើ​ឲ្យ​នាងគិត​វិលវល់ រហូត​ដល់​នាង​លែង​ចង់​នឹកនា​ពី​រឿង​គូរស្រកអ្វីទៀត បើ​ទោះ​បី​ជា​នាង​បញ្ជាក់​ថា​ពេល​នេះ​នាង​ទៅ​ទំនេរ​ក្ដី។

ពេជ្រ ចរណៃ៖"សង្សារ​ខ្ញុំ​មុន​ហ្នឹង ជា​មន្ត្រី​រាជការ តែ​ដោយ​គាត់​ឃើញ​ខ្ញុំ​ថត​រឿង​មាន​ភាព​ស្និតស្នាល​ពេក​គាត់​ក៏​រក​រឿង​យើង។ ខ្ញុំគិតថាស្នេហាក្មេងស្ទាវ ហើយខ្ញុំ​ក៏​បែក​ពី​គាត់​តាំង​ពី​ពេល​នោះ​មក ហើយ​ខ្ញុំនៅ​បន្ត​សម្ដែង​ដដែល"។

រូបភាព៖ ហ្វេសប៊ុក ពេជ្រ ចរណៃ

ទោះ​ជា​យ៉ាង​ណា ពេជ្រ ចរណៃ មិន​បាន​ទម្លាក់កំហុស​លើ​នាង​ដែល​ចាប់​យក​អាជីព​សម្ដែង ហើយ​ត្រូវ​បែក​បាក់​សង្សារ​នោះ​ទេ គឺ​នាង​បាន​ចាត់​ទុក​ថា​វាជា​ស្នេហា​មួយ​ឆាវ​ៗ​របស់​យុវវ័យ​ប៉ុណ្ណោះ។ ចរណៃ បញ្ជាក់​ថា បើ​ជួប​នាង បានជួបស្នេហា​លើក​ក្រោយទៀត នាង​ត្រូវ​មើល​ចិត្ដ​ឲ្យ​បាន​យូរ និង​ម៉ត់ចត់​បំផុត។

នាង​ក៏​នឹង​បើក​បេះដួង​សម្រាប់​សុភាព​បុរស​ពិតប្រាកដដែលចេះ​ស្រឡាញ់​បង​ប្អូន ឲ្យតម្លៃនាង និង​ចេះគិតគូរ​វែង​ឆ្ងាយ​ពីស្ថានភាព​ជីវិត​ប្ដី-ប្រពន្ធ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម