• 2020-09-02 03:33:48
  • ជីវិតតារា

ជំនួញ​មាន​តម្លៃ​ជាង ២០ម៉ឺនដុល្លារ ខាត់ សុឃីម សហការ​ជាមួយ​កូរ៉េ ត្រូវ​បាន​ពន្យារ​ពេល​ទៅ​ហើយ!

  • 2020-09-02 03:33:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សម្បូរ​វោហារ ខាត់ សុឃីម បង្ហើប​ថា ពិធី​សម្ពោធ​បើក​ហាង​រកស៊ី​ដ៏​ធំ​មួយ​មិន​ធ្លាប់​មាន​នៅ​ក្នុង​ដៃ​ដែល​នាង​ធ្លាប់​អះអាង​ថា​នឹង​បើក​ដំណើរការ​នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០២០ នោះ ត្រូវ​បាន​ពន្យារ​ពេល​ទៅ​បើក​នៅ​ក្រោយ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​វិញ។

អ្នកនាង ខាត់ សុឃីម បាន​ប្រាប់ Sabay មុន​នេះ​បន្ដិច​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​យឺតយ៉ាវ គឺ​ដោយសារ​តែ​ទីតាំង​បើក​ធ្វើ​ជំនួញ​នោះ​ទើប​ធ្វើ​រួច​ប្រហែល​៧០% គាប់​ជួន​នឹង​អ្នក​នាង​មមាញឹក​នឹង​ការងារ​ផ្សេង​ៗ​ផង។ សុឃីម បាន​ទទួល​ដំណឹង​ល្អៗ​លើ​ដំណើរការ​រៀបចំ​គម្រោង​រក​ស៊ី​នេះពី​ក្រុមការងារក្រៅ​ប្រទេស​ជា​បន្ដបន្ទាប់ ហើយ​នាង​សង្ឃឹម​ថានឹង​ពុំ​មាន​អ្វី​ដែល​ប្រែប្រួល​ទៀត​ឡើយ​សម្រាប់មុខ​ជំនួញ​មួយនេះ។

តារា​ចម្រៀង​សម័យ និង​ប្រពៃណី​រូប​នេះ បញ្ជាក់​ថា នាង​ទើប​ចាញ់​បោក​លុយ​ជន​ខិលខួច​អស់​ប្រាក់​យ៉ាង​ច្រើន ប៉ុន្តែ​វា​ជា​រឿង​ដាច់​ដោយ​ឡែក​ពី​មុខ​ជំនួញ​ដែល​នាង និង​ដៃគូ​សហការ​ពី​បរទេស​គ្រោង​នឹង​បើក​ដំណើរការ​នៅ​កម្ពុជា​នេះ។

អ្នក​នាង ខាត់ សុឃីប ធ្លាប់​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​ថា មុខ​ជំនួញ​នេះ​មានការ​សហការ​ពី​ប្រទេស​កូរ៉េ ហើយ​បច្ចុប្បន្ន​នាង​បាន​ចាយ​លុយ​អស់​ជាង​២០​ម៉ឺន​ដុល្លារ​ហើយ លើ​ដំណើរការ​ត្រៀម​បើក​ជា​ផ្លូវការ​នៅ​ក្នុង​ខែ​កញ្ញា នេះ។

អ្នក​នាង ខាត់ សុឃីម បន្ថែម​ថា នាង​នៅ​តែ​រក្សា​សម្ដី​នាង​ដូច​ដើម​ថា នឹង​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ព្រើត​ជាមួយ​នឹង​ពាក្យ​ថា"ចុម​កាដុមឆែប ខាត់ សុឃីម" ចំពោះ​ជំនួញ​ថ្មី​នេះ។ ស្រប​ពេល​គ្នា​នោះ នាង​ក៏​នឹង​អញ្ជើញ​អ្នក​សិល្បៈ​មួយ​ចំនួន ព្រមទាំង​អ្នក​សារព័ត៌មាន​ឲ្យ​ចូល​រួម​ដើម្បី​ជួយ​ផ្សព្វផ្សាយ​បន្ថែម​ពី​មុខ​ជំនួញ​ថ្មី​នេះ​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់