• 2020-09-09 08:34:12
  • ព័ត៌មាន

បានមើលនៅ? ៥ ឈុតក្នុងរឿងលួចស្រលាញ់ ពិតជាអង្រួនបេះដូងអ្នកចូលចិត្តដ្រាម៉ាខ្លាំង

  • 2020-09-09 08:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីល្ងាចថ្ងៃទី ៣ កញ្ញា ២០២០ រឿង “លួចស្រឡាញ់” បានចេញភាគ ២ នៅលើហ្វេសប៊ុកផេក Sabay និង Smart Axiata ដែលបានទាក់ទាញចាប់អារម្មណ៍ពីអ្នក​មើលខ្លាំង ពិសេស​គឺ យុវវ័យ ព្រោះថាសាច់រឿងទាំងមូល គឺប្រៀបបានដូចជារឿងពិត ហើយក៏ត្រូវសាច់រឿងអ្នកលួចស្រលាញ់គេមួយចំនួនដែរ។

បន្ទាប់ពីបានចេញភាគ ២ នៅលើហ្វេសប៊ុកផេក Sabay ជាង ៦ ថ្ងៃមកឃើញថា វីដេអូមួយនេះទទួលបានដល់ទៅ 2.3K likes និងការចូលរួមយោបល់ 91 comments និងចំនួនស៊ែរ 839 shares ។

ក្នុងភាគ ២នេះ បានចាប់ផ្តើម ពី តួ ពិសីបានចូលពេទ្យហើយ វីដ បានទិញបបរដែលពិសីចូលចិត្តញុំាបំផុតឲ្យនាងញុំា តែក្នុងបបរមានខ្ទឹមបំពង ដែលពិសីមិនចេះញ៉ាំ ពេលនេះ វីដ ក៏បានដួសយកខ្ទឹមបំពងចេញបណ្តើរ រអ៊ូថាឲ្យអ្នកលក់បណ្តើរ ហើយពិសីក៏លួចញញឹមដោយដឹងពីការយកចិត្តទុកដាក់របស់វីដ ចំពោះនាង។ ក្នុងឈុតនេះ បានធ្វើឲ្យអ្នកគាំទ្រម្នាក់បញ្ចេញមតិថា “មើលហើយលួចញញឹមម្នាក់ឯង” និងដល់វគ្គបញ្ចប់ត្រង់ឈុតដែលពិសីត្រឡប់មករក វីដ នោះ ពិសីបានកាន់ដៃ និងគេងកៀកស្មា វីដ នោះ ក៏បានធ្វើឲ្យហ្វេនជាច្រើនបញ្ចេញមតិថា “រំភើបចង់គាំងជំនួសតួវគ្គចុងក្រោយនឹង” “ហ៊ូយចូលតួតាមឡើងរំភើបចង់ស្រកទឹកភ្នែក” ជាដើម។

នៅក្នុងសាច់រឿងភាគ ២ នេះ មានឈុតមួយចំនួនទៀតដែលធ្វើឲ្យអ្នកមើលចូលតួដ្រាម៉ា តាមសាច់រឿងនោះ គឺ ៖

១.ការលះបង់របស់នីតដើម្បីមនុស្សខ្លួនស្រលាញ់មានក្តីសុខ សម្រេចបំណងប្រាថ្នា ៖ វីដដើរម្នាក់ឯងទាំងយប់ ហើយគិតតែម្នាក់ឯងនូវពាក្យក្នុងចិត្តដែលខ្លួនចង់ប្រាប់ទៅពិសី ហើយជ្រើសរើសការចាកចេញដើម្បីឲ្យបងនីត និងពិសីអាចចាប់ផ្តើមបាន។

២. ឈុតនៅក្នុងសួនច្បារដែលវីដបានប្រាប់ពិសីថាខ្លួននឹងត្រូវទៅខេត្តមួយរយៈ ៖ ពេលដែលនិយាយ វីដមានទឹកមុខសប្បាយៗ ធម្មតានៅចំពោះមុខពិសី តែបែរជាមានទឹកមុខក្រៀមក្រំ នៅពេលដែលបែរមុខចេញពីពិសីទៅវិញ។

៣. ឈុតដែលវីដ គេងអោបខ្លួនឯងនឹកឃើញអនុស្សាវរីយ៍ល្អៗជាមួយសី** ៖ ហើយយំចូលតួយ៉ាងកំសត់ អមជាមួយបទចំរៀងត្រូវសាច់រឿងទៀត ស៊ីអារម្មណ៍ណាស់។

៤. ឈុតដែលពិសី គិតឡើងវិញនូវសម្ដី បងនីត ពេលនៅពេទ្យ​ ៖ ត្រង់ឈុតនេះ​ បាន​ដាស់​តឿន​ឲ្យពិសី ដឹងថា​អ្នកណា​ដែលអ្នកត្រូវការ​ពិតប្រាកដ ហើយ​ចាប់ផ្តើម​បែងចែកដាច់ រវាង ក្តីស្រមៃ និង​ការពិត។

៥. សីទៅរកវីដដល់ខេត្ត ព្រោះតែនឹក ៖ ត្រង់វគ្គនេះមិនមាននិយាយអ្វីច្រើនឡើយ តែស៊ីអារម្មណ៍ខ្លាំងណាស់ ពិសេសពេល វីដភ្ញាក់ព្រឺត ហើយសួរ ពិសីថា “ហេតុអីដឹងថាខ្ញុំនៅនេះ ?” ពិសី ឆ្លើយត្រឹម ១ឃ្លាដ៏ចាក់ដោត គឺ “ហ៊ាន Seen no Reply ខ្ញុំធ្វើអី”។ បន្ទាប់មកពិសី បានរៀបរាប់អារម្មណ៍ក្នុងចិត្តជាច្រើនចំពោះវីដ ដែលធ្វើឲ្យអ្នកមើលរំរភើបតាម មុនរឿងត្រូវបានបញ្ចប់។

ចង់ច្បាស់ អាចចូលមើលរឿង «លួចស្រលាញ់» ភាគ២ ដោយផ្ទាល់ទៅ ហើយចាំមើលថាមានរំភើបដូចរៀបរាប់ខាងលើនេះអត់

សុភារម្យ

មតិយោបល់