• 2020-09-09 03:53:53
  • ព័ត៌មាន

ចាប់​អារម្មណ៍​នឹង​ម៉ូដែល​វ័យ​ក្មេង​ស្រស់​ស្អាត​ម្នាក់ ដែល​គ្រូ​បង្គោល​សរសើរ​កប់​ៗ​មាត់

  • 2020-09-09 03:53:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផ្ដើម​ពី​ការ​តស៊ូ​ក្នុង​វិស័យ​ដើរ​ម៉ូដ យុវតី​ដ៏​ស្រស់​ស្អាត និង​វ័យ​ក្មេង​ម្នាក់ បាន​ធ្វើ​ឲ្យ​មានការ​ចាប់​អារម្មណ៍​ខ្លាំង​ក្រោយ​ពី​បាន​ចូលរួម​ប្រកួត​សម្រស់​ក្នុង​កម្មវិធី​​ប៊ីគីនី​មួយ​លក្ខខណ្ឌ​ក្នុង​ស្រុក ហើយ​អាច​នឹង​ឈាន​ទៅ​ក្រៅ​ស្រុក​ថែម​ទៀត​។ នេះ​បើ​តាម​លោក Oliva Kong ជា​គ្រូ​បង្គោល​របស់​របស់​យុវតី។

យុវតី​រូប​នេះ មាន​ឈ្មោះ​ថា សេង រដ្ឋា អាយុ ២០ឆ្នាំ កម្ពស់ ១,៧៣ម៉ែត្រ ជា​ Miss Grand Kompong Thom។ រដ្ឋា ​ទើប​តែ​ហក់​ចូល​ក្នុង​វិស័យ​ដើរ​ម៉ូដ​ប្រមាណ​ជា​១​ឆ្នាំ​នេះ​ប៉ុណ្ណោះ តែ​នាង​បាន​បង្ហាញ​ពី​ការ​រីកចម្រើន​ឡើង​ជា​លំដាប់​ក្នុង​អាជីព​របស់​នាង។

លោក Oliva Kong ដែល​ជា​គ្រូ​បង្គោល​ផ្ទាល់​របស់ បាន​លើក​សរសើរ​ថា តារា​ម៉ូដែល​វ័យ​ក្មេង គឺ​ជា​មនុស្ស​តស៊ូ និង​ព្យាយាម​ចំពោះ​ការងារ ក៏​ដូច​ជា​អាជីព​ដែល​នាង​ស្រឡាញ់ គឺ​វិស័យ Fashion នេះ​ឯង​ខ្លាំង​បំផុត។ ជា​លទ្ធផល នាង​ក៏​អាច​ឈាន​ចូល​ទៅ​វេទិកា​កម្រិត​ជាតិ​បាន និង​អាច​ឈាន​ទៅ​វេទិកា​អន្តរជាតិ​នា​ពេល​ខាង​មុខ​មិន​យូរ។

លោក Oliva Kong និងកញ្ញា រដ្ឋា

“ចំណុច​លេច​ធ្លោ​របស់​គាត់ គឺ​គាត់​តែង​ញញឹម​ជា​និច្ច សំខាន់​ជាង​នេះ គឺ​គាត់​ស្អាត មាន​កម្ពស់​ខ្ពស់ ហើយ​វ័យ​ក្មេង​ទៀត...គាត់​កំពុង​សិក្សា​ឆ្នាំ​ទី៤​នៅ​មហាវិទ្យាល័យ ជា​រួម​គឺ​គាត់​មាន​ទាំង​ព្រម ពិសេស​គឺ​គាត់​ខិតខំ​ណាស់​រាល់​ថ្ងៃ ខ្ញុំ​ជឿ​ថា​គាត់​នឹង​ពេញ​និយម​ខ្លាំង​ទៀត​ទៅ​ថ្ងៃ​មុខ!”។

តោះ...គយគន់​សម្រស់​យុវតី ដែល​គ្រូ​បង្គោល​សរសើរ​មិន​ដាច់​នេះ​ទាំង​អស់​គ្នា!!!

រូបភាព៖ ផ្ដល់ដោយ Oliva Kong(ក្រេឌីត៖ PR)

អត្ថបទ៖ ទារិកា

មតិយោបល់