• 2020-09-09 08:37:25
  • ព័ត៌មាន

តារា​ប្រុសថៃ​ ៧​នាក់នេះ​ គ្រប់គ្នា​សរសើរ​ថាថតស៊ីសង្វាក់ខ្លាំង​ជាមួយ​ស្ទើរគ្រប់តួ​ស្រី

  • 2020-09-09 08:37:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពី​មាន​ទេពកោសល្យសម្ដែង​ហើយ​ អ្វី​ដែល​តូ​សម្ដែង​ត្រូវ​ការ​គឺ​ភាព​ស៊ីសង្វាក់​គ្នាក្នុង​រឿង។ តារា​ខ្លះ​ត្បិតសម្ដែង​បាន​ល្អ​ក្នុង​រឿងមួយ​ ប៉ុន្តែ​ពេល​សម្ដែង​រឿង​ផ្សេង​ ហើយប៉ះ​តួ​អង្គ​ដទៃទៀត​ មិន​ប្រាកដថា​ពួកគេ​អាច​នៅ​តែ​រក្សា​ទឹកដៃសម្ដែង​ និង​ល្បីឈ្មោះដូច​រឿង​មុនៗ​ទេ។

បើ​ក្រឡេក​មក​មើល​តារា​ប្រុស​ទាំង​ ៧​ខាងក្រោម​នេះ​វិញ ត្រូវ​បាន​គេ​សរសើរ​ថា​ជា​តារា​សម្ដែង​ដែល​ត្រូវ​ប៉ាន់​គ្រប់រឿង​ មានន័យ​ថា​សម្ដែង​ជាមួយ​តារា​ស្រី​ណា​ក៏ពួកគេ​ធ្វើ​បាន​យ៉ាង​ល្អ​ ចុះសម្រុងគ្នា និង​ស៊ីសង្វាក់​គ្នា​ ជាហេតុ​អ្នក​គាំទ្រ​មិនពេញ​ចិត្ត​មិន​បាន៖

១. Weir Sukollawat

លោក​មាន​មុខ​សម្ដែង​រឿង​ច្រើនណាស់​នាពេល​កន្លងមក​ ហើយ​តួ​សម្ដែង​រួម​ជាមួយ​ដែល​ស៊ី​សង្វាក់​ជាមួយ​លោក​ខ្លាំង​ជាងគេ​រួមមាន៖ Thisa Varitthisa., Pancake Khemanit, Pinky Savika, Aum Patchrapa, Kwan Usamanee និង Mai Davika។

២. Pope Thanawat

ចំណែក​ Pope វិញ​លេច​លើ​វិថី​សម្ដែង​រាប់​ឆ្នាំ​មក​ហើយ​ រឿង​ភាគ​ណា​ក៏ដោយ​ឲ្យ​តែ​លោក​សម្ដែង​ គេ​តែង​ចាប់​គូផ្គូរផ្គង​លោក​ជាមួយ​នឹង​តួ​ឯក​ស្រី​ស្ទើរ​គ្រប់​រឿង ប៉ុន្តែ​ដៃគូ​នារី​ដែល​គ្រប់គ្នា​មើល​មក​ថា​សម្ដែង​សម​ជាមួយ​នឹង​ Pope នោះ​រួមមាន៖ Bella Ranee, Mew Nittha, Ploy Chermarn និង Esther Supreeleela។

៣. James Ma

ដៃគូ​ដ៏ល្អ​របស់​ James រួមមាន៖ Diana Flipo, Matt Peranee, Mint Chalida, Kimmy Kimberley និង​ Yaya Urassaya។

៤. Mark Prin

ចូល​ដល់​ Mark វិញ​ក៏​ត្រូវ​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​តារា​ប្រុស​ឆ្នើម​ដែរ ហើយ​រឿង​ភាគ​ដែល​លោក​សម្ដែង​ផាគ​ច្រើន​តែង​ជោគជ័យ នេះ​ក៏ព្រោះ​សមត្ថភាព​សម្ដែង​ដូចពិតៗ​ និង​ត្រូវ​គ្នា​ខ្លាំង​ជាមួយ​នឹង​ដៃគូល្អ​ដូចជា៖ Kimmy Kimberley, Yaya Urassaya, Taew Natapohn, Mint Chalida និង​ Mew Nittha។

៥. Mario Maurer

ដៃ​គូសម្ដែង​នារី​ដែល​សម​ជាមួយ​នឹង​ Mario ខ្លាំង​បំផុត​មាន​ ៥​នាក់​រួមមាន៖ Baifern Pimchanok, Mai Davika, Kimmy Kimberley, Mint Chalida និង Taew Natapohn។

៦. Dj Push

សម្រាប់​ Dj Push វិញ ក៏​ជា​តារា​ប្រុស​ដែល​ងាយ​ចុះ​សម្រុងជាមួយ​នឹង​តារា​សម្ដែង​រួម​អាជីព​ដែរ ពេល​សម្ដែង​រឿង​ម្ដងៗ។ ដោយសារ​ចរិត​ងាយ​ស្រួល​ធ្វើ​ការ​ជាមួយ​ បូករួម​នឹង​ភាពរួសរាយ​បែប​នេះ​ហើយ​ វា​ក្លាយ​ជា​កត្តា​សំខាន់​មួយ​ទៀត​ក្នុង​ការ​ចូលតួ​សម្ដែង​រឿងឲ្យ​បាន​ល្អ។ ចំណែក​អ្នក​ដែល​ លោក​សម្ដែង​ស៊ីសង្វាក់ជាមួយ​ខ្លាំងជាងគេ​មាន​ Esther Supreeleela, Vill Wannarot, និង​ប្រពន្ធ​របស់​លោក​គឺ Jooy Warattaya។

៧. Mik Thongpraya

ចំពោះ​ Mik អ្នក​ដែល​ជា​ដៃគូ​ល្អ​សម្រាប់​លោក​គ្មាន​អ្នកណា​ក្រៅ​ពី​ Bow Malayda ប៉ុន្តែ​ក្រៅពីនេះ​ក៏​នៅមាន  Pooklook Fonthip និង Mookda Narinrak ដែរ៕

ប្រភព៖ Thai Update

មតិយោបល់