• 2020-09-09 10:39:11
  • ចម្រៀង

ដល់បាត់! និសា ដាក់​​១បទ​នេះទៀត រឹត​តែ​ធ្វើ​ឲ្យ​​នឹក​ផ្ទះ​កាន់​តែ​ខ្លាំង​ហើយ

  • 2020-09-09 10:39:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​បញ្ចេញ​បទ​ចម្រៀង​មួយ​មាន​ចំណង​ជើង​ថា "ភ្ជុំ​បិណ្ឌ​ដល់​ហើយ" របស់​កំពូល​តារា​ចម្រៀង ខេមរៈ សិរីមន្ត និង​សុគន្ធ​កញ្ញា ទាញ​យក​ការ​គាំទ្រ និង​លើក​សរសេរ​ជា​ខ្លាំង​នោះ ឥឡូវ ហង្សមាស ថែម​មក​១​ទៀត​ហើយ ដែល​នឹង​ធ្វើ​ឲ្យ​ប្រិយមិត្ត​នឹក​ផ្ទះ​កាន់​តែ​ខ្លាំង។

ចំណង​ដៃ​របស់​កំពូល​តារា​ចម្រៀង​សំឡេង​ស្រទន់ សុគន្ធ នីសា មាន​ចំណង​ជើង​ថា "ភ្ជុំ​បិណ្ឌ​នឹក​ផ្ទះ" ។ អ្នក​និពន្ធ លី ស៊ីនហួន បាន​លើក​រឿង​រ៉ាវ​ជា​ច្រើន​នៅ​ស្រុក​កំណើត ទី​កន្លែង​ដែល​ប្រិយមិត្ត​ភាគ​ច្រើន​បាន​កើត និង​ចម្រើន​វ័យ ឆ្លង​កាត់​អនុស្សាវរីយ៍​ល្អ​ៗ​ជា​ច្រើន មុន​ពេល​លា​ទាំង​អាល័យ​មក​ស្វែង​រក​អនាគត​ប្រពៃ​នៅ​លើ​ដី​ក្រុង ទាំង​ល្ហល្ហេវ។

ហេតុ​ដូច្នេះ​ហើយ ម្នាក់​ៗ​រំពឹង​រំពៃ​តែ​ថ្ងៃ​ឈប់​សម្រាក ឬ​បុណ្យ​ទាន​ប៉ុណ្ណោះ នឹង​បាន​វិល​វៃ​ទៅ​ជួប​លោក​ឪពុក អ្នក​ម្ដាយ រំលឹក​អនុស្សាវរីយ៍​ចាស់ ជាមួយ​ភូមិ​ឋាន​កំណើត មិត្ត​ភ័ក្ដិ វាលស្រែ និង​ការ​ចងចាំ​ល្អ​ៗ​ឡើង​វិញ។ បែប​នេះ​ហើយ​ទើប​បទ "ភ្ជុំ​បិណ្ឌ​នឹក​ផ្ទះ" បាន និង​កំពុង​អង្រួន​បេះដូង​ប្រិយមិត្ត​អ្នក​ស្ដាប់​ម្ដង​ទៀត បន្ទាប់​បទ "ភ្ជុំ​បិណ្ឌ​ដល់​ហើយ" របស់​កំពូល​តារា​ចម្រៀង​ប្រុស ស្រី​ទាំង​គូ​ខាង​លើ។

គិត​មក​ដល់​ពេល​នេះ បទចម្រៀង​ក្រោម​ទឹក​ដៃ​និពន្ធ​ទំនុក​ច្រៀង​របស់ លី ស៊ីនហួន បាន​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង ពី​សំណាក់​មហាជន​ក្រោយ​បញ្ចេញ​នៅ​លើ​បណ្ដាញ​សង្គម​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ ប្រិយមិត្ត​ជា​ច្រើន ពោល​ថា ពួក​គេ​កាន់​តែ​នឹក​រលឹក​រឿង​គ្រប់​យ៉ាង​នៅ​កន្លែង​កំណើត​មែនទែន​ហើយ តាំង​ពី​ហង្សមាស​ចេញ​បទ​ចម្រៀង​ចាក់​ដោត​ពួក​គេ​មួយ​ហើយ​មួយ​ទៀត!

តោះ សូម​ប្រិយមិត្ត​ស្ដាប់​កម្សាន្ត​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់