• 2020-09-10 04:58:36
  • ចម្រៀង

ដល់​ក​ម្ដង​នេះ ធឿន បុរី និង អ៊ុក សុវណ្ណារី ឌឺដង​គ្នា​មួយ​ទំហឹង​កម្រ​ប្រទះ!

  • 2020-09-10 04:58:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​មែន​ជា​លើក​ទី​១​ទេ ដែល​តារា​ចម្រៀង​តូច​តែ​២ដួង​គត់​ក្នុង​ផលិតកម្ម គឺ ធឿន បុរី និង អ៊ុក សុវណ្ណារី បាន​ប៉ះ​គ្នា​ក្នុង​បទ​ឆ្លង​ឆ្លើយ ប៉ុន្តែ​ការ​ជួប​រាល់​ដង​ទំនង​មិន​ឌឺ​គ្នា​ខ្លាំង​ម្ល៉ឹង​ៗ​នោះ​ទេ។

បុរី និង​សុវណ្ណារី ទើប​នឹង​ចេញ​បទ​ថ្មី​រួម​គ្នា​ម្ដង​ទៀត ក្រោយ​ពី​ធ្លាប់​បាន​សាង​កេរ្តិ៍​ឈ្មោះ​រួម​គ្នា​ជា​ច្រើន​តាម​រយៈ​បទ ដូច​ជា "ចូល​ដណ្ដឹង​បង​ទៅ" "ចង់​លក់​ផ្ទះ​ចោល" និង​បទ "កំលោះ​ឌឺដង ក្រមុំ​តវ៉ា" ជា​ដើម។ បទ​ថ្មី​នេះ ​គឺ​បទ "ក្បាល​ពោះ​ធំៗ" ដែល​ទើប​នឹង​ចេញ​នៅ​លើ យូធូប ប៉ុន្មាន​ម៉ោង​នេះ​ប៉ុណ្ណោះ ក្នុង​នោះ​ប្រិយមិត្ត​ជា​ច្រើន បាន និង​កំពុង​គាំទ្រ។

តាម​រយៈ​បទ​ថ្មី គេ​ឃើញ​តារា​ចម្រៀង​តូច​ទាំង​ពីរ​ដួង ឌឺដង ផ្លែ​ផ្កា​គ្នា​សម្បើម​ណាស់ ខណៈ​ប្រិយមិត្ត​ជា​ច្រើន​ក៏​បាន​ពោល​ពាក្យ​សរសើរ​ពួក​គេ​ទាំង​ពីរ​ថា​ចម្រៀង​បាន​ពីរោះ ហើយ​ថែម​ទាំង​ពូកែ​សម្ដែង​ចូល​តួ​ថែម​ទៀត ហើយ​ថា ពួក​គេ​ចូល​ចិត្ត​តារា​ចម្រៀង​តូច​ទាំង​ពីរ​នាក់​នេះ​ណាស់!

តោះ...ទស្សនា​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់