• 2020-09-11 03:45:08
  • ព័ត៌មាន

នៅជាមួយអ្នកមើលជាង​ ១០ឆ្នាំ «The Walking Dead» ប្រកាសថ្ងៃឃ្លាតឆ្ងាយជារៀងរហូត

  • 2020-09-11 03:45:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងភាគ «The Walking Dead» គឺជារឿងដែលនិយាយអំពីការរីករាយដាលរបស់ Zombie។ ក្នុងនោះផងដែរ ក៏បានបង្ហាញអំពីជីវិតរបស់ក្រុមមនុស្សដែលរួចផុតពីការចម្លងរបស់ Zombie ហើយខិតខំស្វែងរកផ្លូវសម្រាប់រក្សាជីវិត។

«The Walking Dead» រដូវកាលទី ១ បានបញ្ចាំងនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១០។ ជាក់ស្ដែងថ្មីៗ បើតាម​គណនី Twitter ផ្លូវការរបស់ «The Walking Dead» បាន​ឲ្យ​ដឹង​ថា រឿងភាគដែលផលិតដោយក្រុមហ៊ុន AMC Studiosនេះនឹងបញ្ចប់ក្នុងឆ្នាំ ២០២២ ខាងមុខដែលត្រូវជារដូវកាលទី ១១ ផងដែរ។

នេះអាចជាដំណឹង ដ៏ក្រៀមក្រំសម្រាប់អ្នកគាំទ្ររឿងភាគនេះ ដោយសារ​ក្រោយ​នៅជាមួយគ្នារយៈពេលជាង ១០ឆ្នាំ ពេល​នេះ​វាក៏ដល់ពេល​លាអ្នកទស្សនា៕

ប្រភព៖ BBC ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់