• 2020-09-13 02:06:50
  • ចម្រៀង

បទ​កំពុង​ល្បី "ជូនម៉ែ​១លាន​ខែភ្ជុំ" របស់ ខេមរៈ សិរីមន្ត ចេញ MV ក្ដៅៗ ឡូយ​កប់​ហ្មង!

  • 2020-09-13 02:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីចេញបទ ជូនម៉ែ១លានខែភ្ជុំ ពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ខេមរៈ សិរីមន្ត ពិតជាទទួលបានការគាំទ្រមិនធម្មតា ទៅដល់ទីណាក៏ឮ។ ជាពិសេសបទនេះត្រូវបានចែករំលែក ក្នុងបណ្តាញសង្គមយ៉ាងច្រើនហូរហែ មិនតែប៉ុណ្ណោះក៏ត្រូវបានអ្នកគាំទ្រយកច្រៀងត្រាប់តាមក្នុងកម្មវិធី TikTok ច្រើនថែមទៀតផង។

ជាក់ស្តែង ត្រឹមតែមួយសប្តាហ៍បទ ជូនម៉ែ១លានខែភ្ជុំ ទទួលបានការស្តាប់នៅលើយូធូបច្រើនជាង ២លានដងឯណោះ។ ពិតជាមិនឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំយូរពី MV បទចម្រៀងមួយនេះ ហង្សមាសបានបញ្ចេញវីដេអូបទចម្រៀង ជូនម៉ែ១លានខែភ្ជុំ ជាផ្លូវការទាំងព្រឹកថ្ងៃសម្រាកនេះតែម្តង។

ចូលរួមសម្តែងពីតារាល្បីៗជាច្រើនដួង MV បទ ជូនម៉ែ១លានខែភ្ជុំ នេះទស្សនាហើយពិតាជាស្រស់ស្រាយសប្បាយធ្វើឲ្យនឹករលឹកស្រុកកំណើតតែម្តង។

គួរឲ្យកត់សម្គាល់សម្រាប់រដូវបុណ្យភ្ជុំបិណ្ឌនេះ សង្កេតឃើញថាបទចម្រៀងរបស់ ខេមរៈ សិរីមន្ត វ៉ាដាច់គេតែម្តងមិនថាបទបែបចង្វាក់សប្បាយៗ ឬចង្វាក់ប្រពៃណីឡើយ ពិតជាស័ក្តសមនឹងឈ្មោះជាកំពូលតារាចម្រៀងប្រចាំប្រទេស។

កុំបង្អង់យូរ មកទស្សនាទាំងអស់គ្នា MV បទ ជូនម៉ែ១លានខែភ្ជុំ ៖

មតិយោបល់