• 2020-09-15 01:00:00
  • ព័ត៌មាន

១៥សន្លឹករស់រវើកពីសកម្មភាពក្រៅឆាកពេលថតរឿងលួចស្រលាញ់ជក់ចិត្តបំផុត (មានវីដេអូ)

  • 2020-09-15 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លេចខ្លួនរឿង «លួចស្រលាញ់» ចេញបានជាងកន្លះខែបាត់ ។ ក្រោយចេញផ្សាយភាគ ១ កាល ពីថ្ងៃទី ២៧ នាខែ កញ្ញា ២០២០ និងចេញភាគ ២ ដែលជាភាគបញ្ចប់ កាលពី ថ្ងៃទី ៣ សីហា ២០២០ កន្លងទៅ រឿងខ្លី បែបមនោសញ្ចេតនាបែបយុវវ័យមួយនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយអ្នកមើលភាគច្រើនបាន Comment ថាស្រដៀងនឹងសាច់រឿងរបស់គេ ហើយខ្លះក៏លើកឡើងថា បង្កប់អត្ថន័យអប់រំ យុវវ័យបែបសម័យថ្មីច្រើនជុំវិញរឿងស្នេហារជាដើម។

ដើម្បីជាចំណងដៃដល់ការគាំទ្រាំរបស់ហ្វេនទាំងអស់ ដែលបានចំណាយពេលវេលាមើលរឿងខ្លីនេះ ក្រុមការងារ Sabay បានច្នៃសម្រិតសម្រាំងផលិតវីដេអូក្រៅឆាកខ្លីមួយ ដែលបង្ហាញពីសកម្មភាពនៅ ពេលថត របស់ក្រុមការងារ និងការខិតខំប្រឹងប្រែងសម្តែងរបស់តួអង្គក្នុងរឿង ទាំង ៣ រូប ដែលមាន ដូចជាតួអង្គ ពិសី សម្តែងដោយ ដេត ស្រីនាឌ , តួអង្គ វីដ ស្តែងដោយ សុភី ដេវីដ និង តួអង្គ នីត សម្តែងដោយ លោក មឿន ឯកសុភារិទ្ធ

« ដោយនេះជារឿងខ្លី ដូច្នេះ យើងថតតែ ២ថ្ងៃប៉ុណ្ណោះ។ យើងចាប់ផ្តើមថតតាំងពី ម៉ោង ៦ព្រឹក ហើយបញ្ចប់ការថតដល់យប់ជ្រៅមែនទែន។ យើងពិតសរសើរស្មារតីតស៊ូតួអង្គរ ទាំង ៣ក្នុងរឿង ដែលមានការប្តេជ្ញាចិត្តខ្ពស់ មិនប្រកាន់ខ្លួន តាំងចិត្តថតទោះ ជាក់ស្តែងយើងថតជ្រុលម៉ោង ដល់យប់ៗជ្រៅ ក៏ពួកគេទាំង៣ នៅតែ សហការយ៉ាងល្អ និង មានទឹកមុខស្រស់ស្រាយរហូត»។ នេះបើតាមការឲ្យដឹងពី តំណាងក្រុមការងារផលិតផលរឿង ដែលមានវត្តមានផ្ទាល់នៅកន្លែងថតរឿង ។

« ឧបសគ្គធំរបស់យើង គឺ ថតចំខែភ្លៀង និង ថ្ងៃក្តៅចាំងពន្លឺខ្លាំង ម្យ៉ាងអាកាសធាតុក្តៅស្អុះស្អាប់ខ្លាំង បានធ្វើឲ្យតួសម្តែងងាយបែកញើស ដែលប៉ះពាល់ដល់ការថតមួយដែរ។ តួឯកយើងទាំង ៣ សុទ្ធតែត្រូវទ្រាំថតហាលក្តៅ និងហាលភ្លៀងពេលរលឹមតិចៗ ទាំងអស់ ព្រោះយើងគ្មានជម្រើស។ តែជាលទ្ធផលយើងនៅតែធ្វើបាន ។ យើងទាំងអស់គ្នា ទាំងក្រុមការងារថត និង តួសម្តែងពិតជារំភើប និងថ្លែងអំណរគុណយ៉ាងខ្លាំង ដល់ការគាំទ្ររបស់បងប្អូនទាំងអស់ដែលបានមើល និងផ្សព្វផ្សាយបន្ត» ។ លោកបញ្ជាក់បន្ថែម ។

ចង់ដឹងច្បាស់ពីសកម្មភាពពេលថតដូចអ្វីដែលលោករៀបរាប់ ឬ អត់នោះ តោះ! មើលវីដេអូក្រៅឆាកលេងទាំងអស់គ្នា ៖

សកម្មភាពក្រៅឆាក«លួចស្រលាញ់»

មោះ! មកមើលចរិតពិតតួក្រៅឆាកពេលថតវិញម្តង ល្អសើចខ្លះ អាណិតតួខ្លះ ហាលថ្ងៃ ហាលភ្លៀងពិតៗ ទម្រាំចេញបាន ១រឿងនេះ #លួចស្រលាញ់

មើលភាគ១ ៖ http://bit.ly/លួចស្រលាញ់ភាគ១ មើលភាគ២ ៖ https://bit.ly/2RxpQgd

Posted by sabay on Saturday, September 12, 2020

មោះ! មើលរូបភាពក្រៅឆាកសប្បាយៗ ខ្លះទៀត កាន់តែល្អមើល ៖

ណារីតា

មតិយោបល់