• 2020-09-15 01:51:16
  • ព័ត៌មាន

Baekhyun ក្លាយជាតារាប្រុសទោលដំបូងមានមុខលើគ្របទស្សនាវដ្ដី Harper’s BAZAAR Korea

  • 2020-09-15 01:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Baekhyun ក្លាយជា​តារា​បុរស​ K-Pop ដំបូង​ដែល​បង្ហាញ​មុខ​ទោលលើ​ទស្សនាវដ្ដី​ Harper's BAZAAR Korea។

Harper's BAZAAR Korea បាន​បង្ហោះ​រូបភាពជា​ច្រើន​សន្លឹក​សម្រាប់​ទស្សនាវដ្ដី​ដែល​ត្រូវ​ចេញ​នៅ​ខែតុលា ជាមួយ​នឹង​ Baekhyun។ តម្រុយ​ដែល​ឲ្យដឹងយ៉ាង​ច្បាស់​នៃ​ការ​ស្វាគមន៍​រដូវ​ស្លឹកឈើជ្រុះ​ Baekhyun បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ពេញ​ចិត្ត​ពេញ​ភ្នែក​ខ្លាំង​តាម​រយៈ​ការ​បង្ហាញ​រូបភាព​បែប​បុរស​ចាស់ទុំ​ និង​ម៉ឺងម៉ាត់ដែល​កាន់​តែ​ឲ្យ​អ្នក​គាំទ្រ​លង់​ខ្លាំង​ឡើង។

ទស្សនាវដ្ដី​ខាង​លើ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ «តារា​ដែល​មាន​មុខ​លើ​ទស្សនាវដ្ដី​ Harper's BAZAAR ប្រចាំ​ខែតុលា​នេះ​បង្ហាញខ្លួន​ជាមួយ​នឹង​ Burberry។ ពិត​មែន​ហើយ​ Baekhyun គឺជា​តារា​ប្រុស​ K-Pop ដំបូង​បង្អស់​ដែល​បាន​ថតបង្ហាញ​ម៉ូដ​ទោល​លើ​គ្របទស្សនាវដ្ដី​ Harper's BAZAAR។ ទាំង​នេះ​ជា​រូបថត​ជា​ច្រើន​សន្លឹករបស់​ "million celeb-level"»៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់