• 2020-09-22 03:02:11
  • ព័ត៌មាន

តារាៗទម្លាយថា គ្រាន់តែឮឈ្មោះក្រុមដំបូងស្រាប់តែស្អប់ ដល់ថ្នាក់ខ្លះយំទៀត

  • 2020-09-22 03:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វិស័យ​ K-Pop មាន​ក្រុម​ជាច្រើន​បង្ហាញ​មុខ​ជាមួយ​នឹង​ឈ្មោះ​ដែល​ Unique ឬជា​ឈ្មោះ​ដែល​គ្មាន ២​លើ​លោក និង​ងាយ​ស្រួល​ចាំ។ ពេល​ខ្លះ ទោះ​បី​ជា​សមាជិក​ក្នុង​ក្រុម​ក៏ដោយ​ ក៏តារា​ K-Pop មួយ​ចំនួន​មិន​មែន​ត្រូវ​តែ​ពេញ​ចិត្ត​នូវ​ឈ្មោះ​ក្រុម​របស់​ពួកគេ​នីមួយៗ​ដែរ។ ទាំង​នេះ​ជាំ​បញ្ជី​រាយ​ឈ្មោះ​ អ្នក​ដែល​កើត​អារម្មណ៍​មិន​ស្រណុក​ចិត្ត​ ឬ​ស្អប់ឈ្មោះ​ក្រុម​ខ្លួន​ឯង​ ពេល​ឮតាំង​ពី​ដំបូងៗ។

១. សមាជិក​ក្រុម Girl's Generation

ស្ថិត​ក្នុង​បទសម្ភាស​មួយ​ សមាជិក​ Girls' Generation បានបង្ហើប​ថា​ ពួកគេ​ពិត​ជា​ស្អប់​ឈ្មោះ​ក្រុម​ណាស់​ពេលឮភ្លាម ដល់​ថ្នាក់​សមាជិក​មួយ​ចំនួន​ក្នុង​ក្រុម​ ឮហើយ​យំ​ទៀត​ផង។

មូលហេតុ​​ ក៏​ដោយសារ​ពេល​នោះ​ មិន​សូវ​មាន​ក្រុម​ K-Pop ណា​មាន​ឈ្មោះ​ជា​ភាសា​កូរ៉េ​ទេ ដូចនេះ​ពួកគេ​រំពឹង​ចង់​បាន​ឈ្មោះ​ក្រុម​ជា​ភាសាអង់គ្លេសច្រើន​ជាង​ ឧទាហរណ៍​ដូចជា "Eternity" ជាដើម។ ទោះ​ជា​មិនពេញ​ចិត្ត​ ក៏ពួកគេ​នៅ​តែ​ត្រូវ​តែ​ប្រើ​មកទល់សព្វថ្ងៃ ហើយ​ក្រោយ​មក​ក៏ពេញ​ចិត្ត​ និង​អរគុណ​ដល់​អ្នក​ដាក់ទៀត។

២. Chen (EXO)

កាលពី​ពេល​ EXO បង្កើត​ភ្លាម​ ពួកគេ​មាន​ Concept ប្លែក​គេ ត្រង់​ថា​សមាជិក​ទាំងអស់​ត្រូវ​មាន​មហិទ្ធិឬទ្ធិ​ពិសេស​ (Superpower) ខុសៗគ្នា។

ដោយឡែក​អំឡុងពេល​ចូលរួម​កម្មវិធី Radio Star សមាជិក​ EXO រូប​នេះ​ទទួលស្គាល់​ថា​ គ្រាន់​តែ​ដឹង​ Concept ក្រុម​ និងដឹង​ថា​ក្រុមត្រូវ​ដាក់ឈ្មោះថា​ «EXO» ភ្លាម លោក​ខ្មាស​តែម្ដង។ ប៉ុន្តែ​យ៉ាង​ណា​ក្រោយ​មក​ Chen បែរ​ជា​មាន​មោទកភាព​ចំពោះ​ឈ្មោះ​នេះ​ទាល់តែបាន។

៣. សមាជិក​ BTS

គ្រាន់​តែ​ឮឈ្មោះ​ថា​ BTSគ្រប់​គ្នា​ច្បាស់​ជា​ដឹង​ថា​ប្រជាប្រិយភាព​របស់​ក្រុម​នេះ​ខ្ពស់​យ៉ាងណា ប៉ុន្តែ​តើអ្នក​ដឹង​ សមាជិក​ក្រុម​នេះ​ធ្លាប់​មាន​អារម្មណ៍ថា​ខ្មាសៗ ពេល​ឮឈ្មោះ​ក្រុម​ខ្លួន​ឯង​កាលពី​ដំបូងៗ។

ដោយសារ​អត្ថន័យ​សម្រាយ​ពិសេសខ្លាំង​ពេក​ សមាជិក​ក្រុម​ដល់​ថ្នាក់​មិន​ហ៊ាន​ទាំង​ប្រាប់​មនុស្ស​គ្រប់គ្នា​ថាក្រុម​របស់ពួកគេ​ឈ្មោះ​អ្វី​ទៀត​ផង រហូត​ដល់ពេល​ពួកគេ​ត្រូវ​ចេញ​មុខ​ជា​ផ្លូវការ។

RM ថែម​ទាំង​ទទួល​ស្គាល់​ថា​ឈ្មោះ​ក្រុម​របស់​លោក​ពោរពេញ​ទៅ​ដោយ​រឿង​រ៉ាវ​ឈឺចាប់កាលពីពេល​មិនទាន់​ចេញ​មុខ។ សមាជិក​ទាំង​អស់​មិន​ហ៊ាន​ប្រាប់បទពិសោធន៍ឈឺចាប់ទាំងនោះទៅ​អ្នកណាផ្សេង​ក្រៅ​ពី​គ្រួសារ​ និង​មិត្តជិតស្និទ្ធ​ឡើយ​ ពីឈ្មោះ​ក្រុមរបស់ពួកគេដល់ទៅ​ ៣ឆ្នាំ។

៤. សមាជិក​ក្រុម TaeTiSeo

សមាជិក​ក្រុម​តូច​របស់​ Girls' Generation គឺ TTS ក៏​មិន​ចូល​ចិត្តឈ្មោះ​ក្រុម​ខ្លួន​ឯង​ដែរ។ ឈ្មោះ​នេះ​ជាឈ្មោះ​ជ្រើស​ដោយ​ក្រុមហ៊ុន​ ហើយ​គ្រាន់​តែ​ឮភ្លាម​ ពួកគេ​មិន​សប្បាយ​ចិត្ត​សោះ ព្រោះ​មិន​សូវឡូយ ដោយ​គ្រាន់​តែ​កាត់​ឈ្មោះ​សមាជិក​ទាំង​ ៣​ផ្គុំ​ចូល​គ្នា​ប៉ុណ្ណោះ។ ប៉ុន្តែ​ទីបំផុត​ ពួកគេ​នៅ​តែ​ចូល​ចិត្ត​ឈ្មោះ​នេះ​ទាល់តែ​បាន៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់