• 2020-09-23 04:06:39
  • ព័ត៌មាន

មាន​ការ​យល់​ខុស​រឿង វ៉ាន់ វលក្ខណ៍ ពាក់​នាឡិកា​តម្លៃ ៣ម៉ឺន​ដុល្លារ ឥឡូវ​សាមី​ខ្លួន​ចេញ​មក​បញ្ជាក់​ហើយ!

  • 2020-09-23 04:06:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​ទំព័រ​ហ្វេសប៊ុក​មួយ​បាន​ទម្លាយ​រឿង​តារា​ស្រី វ៉ាន់ វលក្ខណ៍ មាន​ពាក់​នាឡិកា​មួយ​គ្រឿង​តម្លៃ​ដល់​ទៅ​ខ្ទង់ ៣ម៉ឺន​ដុល្លារ​អាមេរិក​នោះ ឥឡូវ​នេះ​សាមី​ខ្លួន​បាន​ចេញ​មុខ​មក​បញ្ជាក់​ហើយ ថា​មាន​រឿង​ខ្លះ​មិន​ពិត​នោះ​ទេ។

វ​លក្ខណ៍ គឺ​ជា​តារា​ស្រី​ទី​១ ដែល​បាន​អះអាង​ពី​រឿង​ពាក់​ព័ន្ធ​នឹង​ខ្លួន​អំពី​របស់​លម្អ​ខ្លួន​ប្រណិត​ៗ ដែល​មុន​នេះ​មាន​ព័ត៌មាន អំពី​តារា​ល្បី​ៗ​ខ្មែរ​ជា​ច្រើន​នាក់​ពាក់​នាឡិកា​មាន​តម្លៃ​ដល់​រាប់​ម៉ឺន សែន​ដុល្លារ​អាមេរិក ក្នុង​នោះ​ក៏​មាន​តារា​ស្រី​សិចស៊ី​ផង​ដែរ។ តាម​ព័ត៌មាន​បង្ហើប​ដោយ​ទំព័រ​លក់​នាឡិកា​ដៃ​ក្នុង​ស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា តាម​រូបភាព​ដែល​ប្រមាញ់​បាន គេ(ទំព័រ​ហ្វេសប៊ុក​លក់​នាឡិកា)​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា វលក្ខណ៍ ប្រើ​ប្រាស់​នាឡិកា ម៉ាក Patek Philippe Nautilus Lady with Diamond ។

ចំពោះ​តម្លៃ​វិញ ទំព័រ​លក់​នាឡិកា​ក្នុង​ស្រុក​នោះ​បាន​ទម្លាយ​ថា មាន​តម្លៃ​ខ្ទង់ ៣ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ បញ្ហា​នេះ សាមី​ខ្លួន​បាន​ចេញ​មក​បញ្ជាក់​ថា មិន​មែន​ជា​ការ​ពិត​នោះ​ទេ។ វលក្ខណ៍ ប្រាប់​ថា នាឡិកា​ដែល​បាន និង​កំពុង​ប្រើ​សព្វ​ថ្ងៃ មាន​ចំនួន ៣​គ្រឿង ហើយ​មួយ​ដែល​ត្រូវ​បាន​លើក​មក​និយាយ​នោះ គឺ​ជា​របស់​ដែល​នាង​ស្រឡាញ់​ជាង​គេ។ "មួយ​ហ្នឹង​ខ្ញុំ​ស្រឡាញ់​ជាង​គេ ហើយ​ពាក់​វា​សឹង​រាល់​ថ្ងៃ តែ​មិន​មែន​ម៉ាក​ដែល​គេ​និយាយ​នោះ​ទេ តម្លៃ​ក៏​មិន​មែន​ប៉ុណ្ណឹង​ដែរ"។

តារា​ស្រី​ដែល​បាន និង​កំពុង​រស់​នៅ​ក្នុង​ជីវិត​ឡូយ​ឆាយ ប្រាប់​ថា នាឡិកា​មួយ​ខាង​លើ​ដែល​នាង​ប្រើ គឺ​ជា​នាឡិកា​ធម្មតា​ប៉ុណ្ណោះ។ "វា​មិន​មែន​ជា​នាឡិកា​ម៉ាក(Brand)​អី​ទេ​បង គឺ​ជា​នាឡិកា​ធម្មតា គ្រាន់​តែ​វា​ដាំ​ពេជ្រ ហើយ​តម្លៃ​ក៏​មិន​ដល់ ៣ម៉ឺន​ដូច​គេ​ថា​នោះ​ដែរ គឺ​ត្រឹម​ជាង ២ម៉ឺន​ប៉ុណ្ណោះ!”។ វ៉ាន់ វលក្ខណ៍ ថ្លែង។

តារា​ស្រី​នៅ​បាន​ឲ្យ​ដឹង​ថា នាង​គឺ​ជា​មនុស្ស​ស្រឡាញ់​នាឡិកា​ដៃ​មួយ​រូប ដូច្នេះ​ហើយ ទើប​នាង​បាន​ទិញ​ប្រើ​ប្រាស់​ចំនួន ៣​គ្រឿង ប៉ុន្តែ​ថា មួយ​គ្រឿង​ខាង​លើ គឺ​ជា​របស់​ដែល​នាង​ស្រឡាញ់​ខ្លាំង។ ដោយ​ឡែក នាឡិកា​ចំនួន ២​ផ្សេង​ទៀត ក៏​មិន​មែន​ជា​នាឡិកា​ម៉ាក​ល្បី​ដែរ ហើយ​នាង​ពាក់​ម្ដង​ម្កាល​បើ​ធៀប​នឹង​មួយ​ខាង​លើ។ យ៉ាង​ណា មិន​បាន​បញ្ជាក់​ទេ​ថា ២គ្រឿង​នោះ មាន​ដាំ​ពេជ្រ​ដែរ​ឬ​អត់៕

អត្ថបទ៖ ទារិកា

មតិយោបល់