• 2020-09-23 07:03:42
  • ចម្រៀង

ធ្វើ​អីចឹង​នឹក​ឃើញ​អស់​ហើយ អនុស្សាវរីយលេង កាំភ្លោះ បាយ​ខុម ហ៊ឹង...ឃើញ​មាន​ក្នុង​​បទ​នេះ​ទាំង​អស់

  • 2020-09-23 07:03:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​សុទ្ធ​តែ​បាន​ឆ្លង​កុមារភាព វេលា​ដ៏​រីករាយ បរិសុទ្ធ មិន​ជំពាក់ជំពិន​រឿង​ទាំង​ឡាយ មាន​តែ​ម្យ៉ាង​គត់ គឺ​សប្បាយ ឥត​ខ្វល់ ព្រោះ​ឪពុក​ម្ដាយ​អ្នក​ខ្វល់​ជំនួស​ហើយ ហើយ​វេលា​នោះ មាន​តែ​រឿង​លេង បិទ​ពួន លេង​ហ៊ឹង បាយ​ខុម លោត​អន្ទាក់​ជា​ដើម។ តែ​អនុស្សាវរីយ​នោះ យើង​បាន​ដើរ​ហួស​មក​អស់​ពេល ១០-២០​ឆ្នាំ​ហើយ ល្បែង​ខ្លះ​ក៏​នឹក​មិន​ឃើញ​ថា​លេង​បែប​ម៉េច​ទៀត។

យ៉ាង​ណា បទ​ចម្រៀង​ថ្មី​មួយ​របស់​តារា​ចម្រៀង​វ័យ​ក្មេង ឡុង លីងគង្គ បាន​នាំ​យក​ទិដ្ឋភាព​ពី​អតីតកាល​ដ៏​រីករាយ​នោះ ត្រឡប់​មក​វិញ​ទាំង​អស់។ បទ​ចម្រៀង​មាន​ចំណង​ជើង​ថា "នឹក​កាល​នៅ​ក្មេង" ទើប​ចេញ​ជា​វីដេអូ​ចម្រៀង​ពេញ​លេញ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន ព្រោះ​តែ​វា​បាន នាំ​អារម្មណ៍​គ្រប់​គ្នា​ទៅ​កាន់​វ័យ​កុមារភាព​ដ៏​ស្រស់​ស្អាត។

តារា​ចម្រៀង​ដែល​ប្រសូត​ចេញ​ពី​កម្មវិធី The Voice Kids Cambodia ឡុង លីងគ័ង្គ បាន​បង្ហាញ​ប្រាប់​ថា បទ "នឹក​កាល​នៅ​ក្មេង" គឺ​ពិត​ជា​មាន​ចេតនា គាស់​រំឭក​រាល់​អនុស្សារ​កាល​ពី​ប្រិយមិត្ត​ជា​បង​ៗ​កាល​នៅ​ក្មេង ដែល​មាន​ក្នុង​ របត់​ជីវិត​កុមារ​តាម​ជន​បទ។ ម្យ៉ាង​ក៏​ចង់​បង្ហាញ​រឿង​នេះ ដល់​ប្រិយមិត្ត​ជា​បង​ៗ ដែល​រស់​នៅ​ក្នុង​ទីក្រុង​ផង​ដែរ​ថា កុមារភាព​នៅ​ទី​ជនបទ គឺ​ស្រស់ស្រាយ ស្រស់​ថ្លា បរិសុទ្ធ និង​រីករាយ​បែប​នោះ។

ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​គេ​ល្បែង​កម្សាន្ត​របស់​កុមារ​ជន​បទ​មាន​ស្ទើរ​គ្រប់​រូបភាព​ក្នុង​វីដេអូ​ចម្រៀង​នេះ។ ដូច​ការ​គិត​ទុក ប្រិយមិត្ត​ជា​ច្រើន​ណាស់ បាន និង​កំពុង​រួម​គ្នា​គាស់​រំលើង​អនុស្សាវរីយ៍​របស់​ពួក​គេ​កាល​នៅ​ស្រុក​កំណើត​មក​បង្ហាញ​គ្នា ពី​ម្នាក់​ទៅ​ម្នាក់។ ពួក​គេ​លើក​ឡើង​ថា "ស្តាប់​បទ​នេះ​ហើយ​នឹក​ឃើញ​រឿង​កាល​នៅ​ក្មេង​ទាំង​អស់ នឹក​ហើយ សប្បាយ​ចិត្ត​តែ​ម្ដង!"។

តោះ...លួច​ពី​ការងារ​បក​ទៅ​ពិភព​របស់​យើង​កាល​នៅ​តូច​ៗ​បន្តិច​សិន តែ​កុំ​យូរ​ពេក​ក្រែង មេ​ស្ដី​ឲ្យ ខិខិខិ៖

អត្ថបទ៖ ទារិកា

មតិយោបល់