• 2020-09-23 07:13:15
  • ព័ត៌មាន

ជាទម្លាប់ធម្មតារបស់ JB តែបែរជាធ្វើ​ឲ្យ Sunmi ភ័យខ្លាច​ទៅវិញ

  • 2020-09-23 07:13:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sunmi និង​ JB មេក្រុម​ GOT7 ធ្លាប់​ជា​តារា​រួម​ផលិតកម្ម​ JYP ជាមួយ​គ្នា ដូចនេះ​ការរាប់អាន​គ្នា​ប្រាកដជា​ត្រូវ​តែមាន​ក្នុង​នាម​ជា​សិស្សច្បង សិស្សប្អូន។

យ៉ាង​ណា​ទោះ​បី​ក្នុង​នាម​ជា​រៀមច្បង​ក៏ដោយ​ Sunmi ធ្លាប់ទម្លាយ​កាល​ពីឆ្នាំ ២០១៤​ក្នុង​កម្មវិធី​ផ្សាយ​មួយ​ថា​ នាង​ធ្លាប់​មាន​អារម្មណ៍​ខ្លាចៗ​ JB ទៅវិញ។ មូលហេតុ​ពី​ក្រោយ​នោះ​គឺ ដោយសារ​ រាល់​ពេល​ JB គោរព​អ្នកណា​ម្នាក់​ លោក​តែង​ឱន ហើយ​សម្លឹង​ចំ​មុខអ្នក​ដែល​លោក​គោរព រហូត​ក្លាយជា​ប្រការមួយ​ធ្វើ​ឲ្យ​ Sunmi ខ្លាចៗ។

គ្រាន់​តែ​ឮ Sunmi និយាយ​ភ្លាម​ JB ខ្លួនឯង​រាង​ភ្ញាក់​បន្តិចដែរ​ ប៉ុន្តែ​លោក​ក៏បាន​បកស្រាយ​ដែរ​ថា​ ការ​ដែល​ធ្វើ​បែបនេះ​ គឺ​លោក​គ្រាន់តែ​ចង់​សម្ដែង​ការ​គោរព​ចំពោះ​រៀមច្បងប៉ុណ្ណោះ។

Sunmi បន្ថែម​ថា​ រាល់ពេល​ដែល​នាង​ជួប​ JB នាង​តែង​មាន​អារម្មណ៍​ JB ខឹង​ពីណាពីណី​មក ទើប​ចេញ​ទឹក​មុខ​មាំ​បែប​នេះ​រហូត។ ប៉ុន្តែ​ចម្លើយ​នោះ​គឺ JB គិត​ថា​ធ្វើ​បែប​នេះ​វា​គួរ​សម​ និង​ត្រឹម​ត្រូវ​ជាង​ពេល​លោក​គោរព​ហើយ​សើចស្ញេញស្ញាញ៕

ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់