- 2020-09-24 01:39:33
- ព័ត៌មាន
ហ្វេន K-Pop ម្នាក់សុំគ្រួសាររៀបចំខួបកំណើតបែបកូរ៉េ តែដល់ថ្ងៃឃើញសុទ្ធតែរូបគីម ជុងអ៊ុន
- 2020-09-24 01:39:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្វេន K-Pop ម្នាក់សុំគ្រួសាររៀបចំខួបកំណើតបែបកូរ៉េ តែដល់ថ្ងៃឃើញសុទ្ធតែរូបគីម ជុងអ៊ុន
ចន្លោះមិនឃើញ
ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយលើបណ្ដាញសង្គម ក្រោយរូបថតថ្ងៃខួបកំណើតរបស់ក្មេងស្រីម្នាក់ដែលជាអ្នកគាំទ្រ K-Pop ត្រូវគ្រួសារធ្វើបាប (បែបលេងសើច)។
ក្នុងរូបភាព គេឃើញឪពុករបស់នាងឈរជិត ពេញទៅដោយទឹកមុខរីករាយ ស្របពេលកូនស្រីបញ្ចេញទឹកមុខបែបអស់អ្វីនិយាយពេលឃើញគ្រួសារធ្វើបែបនេះដាក់។ ដោយសារតែបានដឹងថាក្មេងស្រីម្នាក់នោះគឺជាអ្នកគាំទ្រចំតួរបស់ K-Pop ទើបគ្រួសាររបស់នាងលេងសើចផ្លូវចិត្ត ដោយបិទរូបមេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជំនួសរូបតារា K-Pop និងខុសពីការរំពឹងទុករបស់នាង ព្រមទាំងខុសពីអ្វីដែលនាងស្នើរសុំ។
ជាសំណាងល្អ នេះគ្រាន់តែជាការ Prank របស់គ្រួសារឲ្យមានការសប្បាយប៉ុណ្ណោះ ព្រោះថាបងប្អូនរបស់នាងក៏បានយកនំខួបកំណើតមកឲ្យ ដែលជានំតុបតែងជាមួយរូប BTS ៕