- 2020-09-24 02:21:40
- ព័ត៌មាន
ភាពយន្តខ្នាតធំបែបកំប្លែងសម្ដែងដោយ Nadech និង Baifern ប្រកាសថ្ងៃបញ្ចាំង
- 2020-09-24 02:21:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តខ្នាតធំបែបកំប្លែងសម្ដែងដោយ Nadech និង Baifern ប្រកាសថ្ងៃបញ្ចាំង
ចន្លោះមិនឃើញ
ភាពយន្តខ្នាតធំផលិតជាពិសេសប្រចាំឆ្នាំមួយទៀតហើយ មានចំណងជើងថា «អាយ...មនុស្សបោកប្រាស់» បានបង្ហាញថ្ងៃចេញផ្សាយហើយ គឺនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២០ខាងមុខ។
នេះជាភាពយន្តបែបកំប្លែងលាយឡំនឹងមនោសញ្ចេតនា ដែលជាវណ្ណកម្មថ្មីរបស់ផលិតកម្ម GDH ព្រមទាំងមានការចូលរួមសម្ដែងពីតារាល្បីជាច្រើននាក់រួមមាន៖ Nadech Kugimiya, Baifern Pimchanok, Bank Thiti, Phuak Pongsatorn និងKathaleeya McIntosh។
តាមរយៈរឿងនេះ អ្នកដឹកនាំរឿង Mez Tharatorn ជឿជាក់យ៉ាងមុតមាំថា ពេលបានមើលហើយ អ្នកទស្សនានឹងផ្ទុះសំណើចគ្រប់ៗគ្នា ព្រោះឈុតឆាកភាគច្រើនក្នុងរឿងសុទ្ធតែជាឈុតកំប្លែង៕