- 2020-09-24 03:44:41
- ព័ត៌មាន
ទីបំផុត Joon Young និង Jonghoon ត្រូវទទួលការកាត់ទោសសម្រេចលើកចុងក្រោយ
- 2020-09-24 03:44:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Joon Young និង Jonghoon ត្រូវទទួលការកាត់ទោសសម្រេចលើកចុងក្រោយ
ចន្លោះមិនឃើញ
Jung Joon Young និង Choi Jonghoon បានទទួលការកាត់ទោសជាលើកចុងក្រោយហើយសម្រាប់បទល្មើសខុសច្បាប់នាពេលកន្លងមក។
នៅវេលាម៉ោង ១០:១០នាទី ថ្ងៃទី ២៤ ខែកញ្ញា អនុប្រធានទី ២នៃតុលាការកំពូលរបស់ប្រទេសកូរ៉េ លោក Park Sang Ok បានធ្វើសេចក្ដីសម្រេច ដោយប្រកាសថាបណ្ដឹងឧទ្ធរណ៍របស់ Jung Joon Young និង Choi Jonghoon ត្រូវច្រានចោល។ ដំបូងឡើយ អតីតតារាប្រុសទាំង ២បានដាក់ពាក្យប្ដឹងប្រឆាំងតបចំពោះការជម្រុំជម្រះក្ដីលើកទី២។
រម្លឹកទៅកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ Jung Joon Young ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៦ឆ្នាំ ហើយ Choi Jonghoon ត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ ពីបទរំលោភ និងការប្រើអំពើហិង្សា។ បន្ថែមពីលើនោះ បុរសត្រកូល «Kwon» ដែលត្រូវជាបងប្រុសរបស់ Yuri ក្រុម Girls' Generation ត្រូវជាប់ទោស ៤ឆ្នាំ។ ចូលដល់បុគ្គលទី ៤គឺ បុរសត្រកូល «Kim» ដែលជាបុគ្គលិកមជាន់ខ្ពស់របស់ក្លឹបកម្សាន្ត Burning Sun និង បុរសត្រកូល «Heo» ដែលជាបុគ្គលិករបស់ផលិតកម្មមួយត្រូវទទួលទោស ២ឆ្នាំ បណ្ដោះអាសន្ន។
អ្នកទាំង ៥ខាងលើ បានប្ដឹងឧទ្ធរណ៍ប្រឆាំងតបនឹងសេចក្ដីសម្រេចដែលចេញនៅខែវិច្ឆិកានោះ ហើយនៅក្នុងបណ្តឹងឧទ្ធរណ៍លើកដំបូង ការផ្តន្ទាទោសរបស់ Jung Joon Young ត្រូវបានបន្ថយមកត្រឹម ៥ ឆ្នាំ ខណៈពេលដែលលោកបានសារភាពកំហុស និងបង្ហាញវិប្បដិសារីរបស់ខ្លួនដែលមិនអាចឈានដល់ការដោះស្រាយជាមួយជនរងគ្រោះបាន។
ការកាត់ទោសរបស់លោក Choi Jonghoon ត្រូវបានកាត់បន្ថយមកត្រឹម ២ ឆ្នាំ ៦ ខែដោយសារលោកអាចឈានដល់ការដោះស្រាយជាមួយជនរងគ្រោះ។ បុគ្គលត្រកូល «Kim» វិញក៏បានទទួលការកាត់ទោស ដោយជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ។ ចុងក្រោយទាំងបុរសត្រកូល «Kwon» និង «Heo» បានទទួលទោសដូចគ្នានេះនៅក្នុងការជំនុំជម្រះក្តីឧទ្ធរណ៍៕